ខេត្តបាត់ដំបងៈ ជនសង្ស័យម្នាក់ និងបក្ខពួក ដែលតែងតែធ្វើសកម្មភាពកាច់សោកម៉ូតូយ៉ាងសកម្មនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ត្រូវបានកំលាំងសមត្ថកិច្ច បង្ខំចិត្តបាញ់បាក់ភ្លៅខាងឆ្វេងម្ខាងបណ្តាលឱ្យរងរបួស ខណៈដែលជនសង្ស័យព្យាយាមរត់គេចពីការតាមច្បាប់របស់សមត្ថកិច្ច ហើយទាល់ច្រកបម្រុងចាប់ប្រជាពលរនៅក្នុងមណ្ឌលសុខភាព ធ្វើជាចំណាប់ខ្មាំង ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពកាច់សោកម៉ូតូរបស់ស្រ្តីមានផ្ទៃពោះម្នាក់ ដែលមកពិគ្រោះជម្ងឺនៅមណ្ឌលសុខភាពស្វាយប៉ោ ។
ហេតុការណ៍បានើកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០ នាទី ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមណ្ឌលសុខភាពស្វាយប៉ោ ភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបង ។ ជនសង្ស័យបន្ទាប់មកសមត្ថកិច្ចបញ្ជូនទៅព្យាបាលមុខរបួសនៅមន្ទីរពេទ្យហើយក្រោយមកក៏បានចាប់បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីយកមកចាត់ចែងតាមនីតិវិធីច្បាប់ ។
ជនសង្ស័យមានឈ្មោះ ជា សំណាង ភេទប្រុសអាយុ៣៧ ឆ្នាំ រស់នៅភូមិស្រះបន្ទាយ ឃុំបណ្តុះសណ្តែក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ហើយជនក៏មានឈ្មោះ២ទៅ៣ទៀតដែលគេផ្លាស់ប្តូរសម្រាប់ធ្វើសកម្មភាពនៅកន្លែងផ្សេងៗគ្នា ។
លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបងប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញ ជនសង្ស័យបានជិះម៉ូតូរបស់ខ្លួនម៉ាក FZ ព័ណខ្មៅលាយក្រហម ពាក់ផ្លាកលេខ(តាកែវ1L.9966យកទៅផ្ញើរសន្តិសុខនៅក្នុងមន្ទីពេទ្យបង្អែកខេត្តហើយក៍ដើរមកធ្វើសកម្មភាពកាច់សោរកម៉ូតូម៉ាកហុងដាពណ៌ខ្មៅសេរីឆ្នាំ២០១៦ របស់ស្រ្តីមានផ្ទៃពោះម្នាក់មកពិនិត្យជម្ងឺក្នុងមណ្ឌលសុខភាពស្វាយប៉ោខាងលើ ។ នៅចម្ងាយពីមន្ទីរពេទ្យបង្អែក ប្រហែល២០០ម៉ែត្រ ខណះម្ចាស់ម៉ូតូបានយកម៉ូតូដាក់នៅខាងមុខមណ្ឌលសុខភាពហើយស្រ្តីម្ចាស់ម៉ូតូដើរផុតចេញពីម៉ូតូបន្តិចស្រាប់តែជនសង្ស័យចូលកាច់សោក តែម្តង ។ ម្ចាស់ម៉ូតូក៏ឃើញបែបនោះក៏បានស្រែកឆោឡោបង្កភ្ញាក់ផ្អើល ជនសង្ស័យរត់គេចខ្លួន។ នៅពេលនោះកម្លាំងសមត្ថកិច្ចដែលដាក់ពង្រាយការពាសន្តិសុខក្បែរកន្លែងកើតហេតុបានឃើញក៏រត់ដេញចាប់ជនសង្ស័យដែលរត់សំដៅចូលក្នុងមណ្ឌលសុខភាពបង្កឱ្យកើតចលាចលពេញក្នុងមណ្ឌលសុខភាព។
ជនសង្ស័យទាល់ច្រកក៏បម្រុងចាប់ពលរដ្ឋម្នាក់ធ្វើជាចំណាប់ខ្មាំង សមត្ថកិច្ច ក៏បង្ខំចិត្តបាញ់ជនសង្ស័យបាក់ភ្លៅម្ខាង ទើបចូលទៅឃាត់ខ្លួនបានតែម្តង។សមត្ថកិច្ចឆែកឆេររកឃើញសោអក្សរវេមួយម្រាប់កាច់សោកម៉ូតូ និងដកហូម៉ូតូ១គ្រឿងដែលជនសង្ស័យជិះធ្វើសកម្មភាព ។
លោកអធិការបានប្រាប់ឱ្យដឹងទៀតថា ជនសង្ស័យខាងលើក៏ជាមុខសញ្ញាកាច់សសោកម៉ូតូ បានសម្រេចនៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះដែរ ហើយគេមានបក្ខពួកមួយចំនួនទៀតដែលបានមកធ្វើសកម្មភាព ។ ជនសង្ស័យស្ថិតក្នុងការឃាត់ខ្លួននិងសាកសួរនៅអធិការដ្ឋានគរបាលក្រុងដើម្បីវែកមុខបក្ខពួកគេមួយចំនួទៀត។
សូមបញ្ជាក់ថា ក្នុងអំឡុងដើមខែកញ្ញា ឆ្នាំ២០១៦ នៅខេត្តបាត់ដំបងត្រូវគេរាយការណ៍ឱ្យដឹងថាមានម៉ូតូពលរដ្ឋចំនួន៤ទៅ៥គ្រឿងមកហើយត្រូវបានចោរកាច់សោកយកទៅបាត់គ្មានដំណឹង។ ក្រោយពីកើតមានសកម្មភាពក្រុមចោរកាច់សោកម៉ូតូអស់ជាច្រើនគ្រឿងក្នុងមួយរយៈពេលចុងក្រោយនេះ លោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ ប៉ោ វណ្ណៈ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក៏បានសហការគ្នា ប្រើប្រាស់កម្លាំងសរុប វិធានការសរុប ពង្រឹងសន្តិសសុខក្នុងខេត្តបាត់ដំបង ដោយប្រើកម្លាំងសម្ងាត់ និងកម្លាំងចំហរ ដើម្បី ការពាររក្សាសុវត្ថិភាពសុខជូនពលរដ្ឋ ។
មិនតែប៉ុណ្ណោះកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនោះដែរ ជនសង្ស័យកាច់សោកម៉ូតូ២នាក់ ក៏ត្រូវបានកម្លាំងអាវុធហត្ថខេត្តបង្រ្កាបចាប់ខ្លួនបានផងដែរ នៅនៅស្រុកមោងប្ញស្សីម្នាក់ និងនៅក្រុងបាត់ដបងម្នាក់។សមត្ថកិច្ចដកហូតបានម៉ូតូ២គ្រឿង និងសម្ភារៈសម្រាប់ជាមធ្យោបាយកាច់សោកម៉ូតូមួយចំនួនផងនោះទៀត ជនសង្ស័យមានឈ្មោះ ១,រស់ សារឿន ភេទប្រុសអាយុ៣៤ឆ្នាំ ២,ម៉ិញ ស៊ីអិត ភេទប្រុសអាយុជាង៣០ឆ្នាំ ពួកគេរស់នៅក្នុងភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ជនសង្ស័យត្រូវបានចាប់បញ្ជូនទៅកាន់តុលាការយកទៅចាត់ការតាមផ្លូវច្បាប់នោះហើយ៕សំ វិច្ឆិកា