ប៉ោយប៉ែតៈ ទំនិញហួសកំណត់ប្រើប្រាស់ចំនួន៤៥មុខ ត្រូវមន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងជំនាញសេដ្ឋកិច្ចក្រសួងខេត្តបន្ទាយមានជ័យ រឹបអូសបានពីដេប៉ូ ឬហាងលក់ទំនិញជាច្រើនកន្លែង កាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងភូមិក្បាលស្ពាន១/សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ ។
ក្នុងចុះប្រត្តិបត្តិការនៅតាមដេប៉ូ ឬហាងលក់ទំនិញនោះ គឺក្រោមការសហការជាមួយព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ លោក មាស ចាន់ពិសិទ្ធ ក្រោមការដឹកនាំពីលោក ហុង លៀង អនុប្រធានទី០១ផ្នែកទីផ្សារសាខាកាំកុងត្រូលសាខាខេត្ត តំណាងលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យនឹងសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត/ក្រសួងមហាផ្ទៃរួមទាំងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត ចុះទៅត្រួតពិនិត្យរកឃើញហើយដកហូត យកមករក្សាទុកដើម្បីទុកដុតកំទេចចោល ដើម្បីបង្កាទប់ស្កាត់រាល់ការចរាចរណ៍ទំនិញខុសច្បាប់លក់នៅលើទីផ្សារក្នុងការចូលរួមលើកស្ទួយសុខមាលភាពសាធារណៈជូនដល់ប្រជាពលរដ្ឋ ។
លោក ហុង លៀង អនុប្រធានទី០១ផ្នែកទីផ្សារសាខាកាំកុងត្រូលសាខាខេត្ត ប្រាប់ថាៈទំនិញម្ហូបអាហារដែលដកហូតបាននោះរួមមានចំនួន៤៥មុខស្មើរជាង២០០គីឡូក្រាម ដែលរកឃើញពីទីតាំង៣កន្លែងនៅក្នុងហាងលក់ ឬដេប៉ូដោះដុំនឹងរាយក្នុងភូមិខាងលើ ហើយក្នុង ការចុះប្រតិបត្តការរកទំនិញហួសកំណត់ប្រើប្រាស់នោះមានទីតាំងមួយកន្លែងដែលមានយីហោ(សម្រសនារី លក់ភេសជ្ជៈគ្រប់មុខម្ចាស់ទីតាំងមានការរឹងរួសជាមួយមន្ត្រីជម្នាញមិនព្រមសហរការណ៏ត្រួតពិនិត្យមុខទំនិញដែលហួសកាលកំណត់ប្រើប្រាស់ គេសង្ស័យថា គីមានរបស់ប្រើប្រាស់ខូចគុណភាពច្រើន ។
លោកបញ្ជាក់ថានៅព្រឹកថ្ងៃដដែលនោះ ក្រោយពីមានសេចក្ដីរាយការពីពលរដ្ឋនៅចំណុចផ្សាររ៉ា ឋិតក្នុងភូមិអូជ្រៅសង្កាត់ក្រុងប៉ោយប៉ែ តរួបលោកបានរឹបអួសសាច់មានខូចគុណភាពចំនួន១២០គីឡូក្រាម ដែលនាំចូលពីប្រទេសថៃ មានការលូចលាក់បង្កប់ក្រោមរទេះបន្លែផ្លែឈើ ដែលបម្រុងយកមកចែកចាយលក់តាមទីផ្សារក្នុងក្រុងប៉ោយប៉ែត ។
លោកថាៈ រាល់មុខទំនិញទាំងអស់ ដែលប្រមួលបានពីទីតាំងទាំងបីកន្លែងនៅក្នុងភូមិខាងលើនេះ រួមជាមួយសាច់មានខូចគុណភាព ត្រូវយកទៅដុតកម្ទេចចោលនៅរសៀលថ្ងៃដដែល ៕ វណ្ណា