ព័ត៌មានទាន់ហេតុការណ៍៖

លោកHe Lifeng ជួបពិភាក្សាការងារជាមួយលោក Paulson អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក He Lifeng សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានខុទ្ទកាល័យនៃគណៈកម្មាធិការហិរញ្ញវត្ថុនិងសេដ្ឋកិច្ចមជ្ឈិមបក្សកុម្មុយនីស្តចិនបានជួបពិភាក្សាការងារជាមួយលោក Henry Paulson អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ១៦ ខែមីនា។ 

គេហទំព័រ «CCFR China state-controlled media » ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិក ក៏ដូចជាបញ្ហាសេដ្ឋកិច្ចពិភពលោកនិងបញ្ហាផ្សេងទៀតផងដែរ។

គេហទំព័រ «CCFR China state-controlled media » លោក He Lifeng បានលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសចិនរក្សាបាននូវនិន្នាការកើនឡើងនិងមានភាពល្អប្រសើរ ការអភិវឌ្ឍដែលជំរុញដោយការច្នៃប្រឌិតថ្មីទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោ ការរំពឹងទុកនៃទីផ្សារមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ សក្ដានុពលនៃតម្រូវការក្នុងស្រុក និងលំហវិលជុំក្នុងស្រុកមានភាពធំធេង និម្មាបនកម្មនៃការអភិវឌ្ឍថ្មីបានត្រូវពន្លឿនឱ្យចេញជារូបរាង ហើយស្ថានភាពទូទៅនៃសេដ្ឋកិច្ចរបស់ប្រទេសចិនដែលមានការអភិវឌ្ឍឆ្ពោះទៅរកភាពល្អប្រសើរក្នុងរយៈពេលវែងមិនមានការផ្លាស់ប្តូរទេ ពោលគឺអនាគតនៃសេដ្ឋកិច្ចចិននៅតែមានភាពភ្លឺស្វាង។

គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Paulson បានថ្លែងថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនមានសារៈសំខាន់ខ្លាំងណាស់ ការធ្វើបរិវត្តកម្មបៃតងគឺជានិន្នាការទូទៅ ហើយមូលនិធិ Paulson មានឆន្ទៈបន្តរួមចំណែកជាវិជ្ជមានដល់ស្ថិរភាពនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន និងការអភិវឌ្ឍបៃតងនិងកាបូនទាបនៃប្រទេសទាំងពីរ៕

ដោយ ៖ សិលា


ចែករំលែក៖