ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសូត្រមន្ត ចូលរោងការត្រូវបានខ្យល់ កន្ត្រាក់លាយឡំភ្លៀងធ្លាក់ បណ្តាលឲ្យប៉ើងរោងការធ្វើឲ្យអ្នកចូលរួមរត់ចែកជើងគ្នាតែសំណាងល្អមិនបណ្តាលឲ្យមានអ្នកគ្រោះថ្នាក់ នៅស្រុកសាលាក្រៅ(មានវីដេអូ)

ចែករំលែក៖

ខេត្តប៉ៃលិន៖ ពិធីចូលរោងការនេះគួរឲ្យអាណិតម្ចាស់ដើមការណាស់ពេលកំពុងតែសូត្រមន្តចូលរោងថ្ងៃដំបូងស្រាប់តែមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ប៉ើងរោងការខ្ទេចខ្ទីអស់គ្មានសល់ចំណែកម្ចាស់ដើមការនិងព្រះសង្ឃ ,លោកអាចារ្យនិងបងប្អូនដែលចូលរួមក៏រត់ចែកជើងគ្នាតែមិនបណ្តាលឲ្យមានបងប្អូនរងគ្រោះឡើយគ្រាន់តែប៉ើងរប៉ាត់រប៉ាយរោងតុកៅអីម្ហូបអាហារខ្ទេចខ្ទីខ្ចាត់ខ្ចាយគ្មានសល់គួរឲ្យអាណិតម្ចាស់ដើមការណាស់ នេះជាគ្រោះធម្មជាតិ។

ប្រភពពីលោក នាក់ ឃន មេភូមិភ្នំកុយបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងកាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នៅចំណុចសំបូរក្នុងភូមិភ្នំកុយ ឃុំ សាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោក មេភូមិបានបន្តថា នៅមុនពេលកើតហេតុ ឃើញមេឃងងឹតតិចៗដល់ពេលល្ងាចថ្ងៃទី១៦ខែមីនាស្រាប់តែមានភ្លៀងលាយឡំខ្យល់កន្ត្រាក់យ៉ាងខ្លាំងបណ្តាលឲ្យរោងការប៉ើងដំបូល រោង,និងផ្ទះប្រជាពលរដ្ឋមួយចំនួន តែអាជ្ញាធរកំពុងតែចុះពិនិត្យ ដើម្បីបូកសរុបតែធ្ងន់ធ្ងរគឺប៉ើងដំបូងរោងការខ្ទេចខ្ទីអស់ដែលម្ចាស់ដើមការមានឈ្មោះ ម៉ី ទិត អាយុ៥៨ឆ្នាំរស់នៅកន្លែងកើតហេតុគឺថ្ងៃចូលរោងតែម្តង តែគ្រាន់ខាតបង់សម្ភារ:មិនបណ្តាលឱ្យមនុស្សរងរបួសឡើយ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖