ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន៥នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ រូមជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលចោមចៅ ស្រាវជ្រាវបង្ក្រាបចាប់ឃាត់ខ្លួនបាន ពាក់ព័ន្ធទៅនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដកហូតថ្នាំញៀន៥កញ្ចប់ និងសម្ភារមួយចំនួនទៀត ។
ក្នុងប្រតិបត្តិការនេះធ្វើឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ផ្ទះជួល ខាងក្រោយរោងកុនកាណាសុីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ  ។

ជនសង្ស័យទាំង៥នាក់ ដែលកម្លាំងនគរបាលបង្ក្រាបចាប់ខ្លួនបាន ទី១ ឈ្មោះ វន តុលា ភេទប្រុស អាយុ២៧ មុខរបរ ម៨នពិតប្រាកដ មានទីលំនៅ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ទី២ ឈ្មោះ វុន សាំងហ៊ួរ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង ។ ទី៣ ឈ្មោះ ណាត សុវណ្ណ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ  ។ ទី៤ ឈ្មោះ ណេង ចំណាប់ ភេទប្រុស អាយុ២៤ឆ្នាំ ។ ហួង សាវុធ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាកើនៅកន្លែងកើតហេតុ នានស្រុកកំណើត ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង ។ ក្នុងកិច្ចប្រតិបត្តិការខាងលើ ដកហូតបានថ្នាំញៀនបាន៥កញ្ចប់ ៣កញ្ចប់ធំ ២កញ្ចប់តូច ជញ្ជីងថ្លឹងថ្នាំញៀន និងសម្ភារៈមួយចំនួនទៀត ។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបាន សមត្ថកិច្ចនាំទៅកាន់ផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕ សុខាសែនជ័យ

 

image2 image1 image3

 

 


ចែករំលែក៖