ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូនេស៊ី៖ កោះស៊ូម៉ាត្រា រងការរញ្ជួយដីកម្រិត៥.៦ រ៉ិចទ័រ

ចែករំលែក៖

នៅព្រឹកថ្ងៃទី១៨ ខែមីនា គ្រោះរញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ បានអង្រួនតំបន់ស៊ូម៉ាត្រាខាងជើងនៃប្រទេសឥណ្ឌូនេស៊ី។

យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) គ្រោះរញ្ជួយដីមានជម្រៅប្រសព្វ ៨៦ គីឡូម៉ែត្រ។
ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) ក៏បានប្រកាសថា ការរញ្ជួយដីកម្រិត 5.5 រ៉ិចទ័រ បានវាយប្រហារលើតំបន់មួយ ដែលមានចម្ងាយ 50 គីឡូម៉ែត្រពីភាគឦសាន នៃទីក្រុង Sibolga ខេត្តស៊ូម៉ាត្រាខាងជើង។
ការរញ្ជួយដីបានកើតឡើងនៅម៉ោងប្រហែល 22:23 GMT ថ្ងៃទី 17 ខែមីនា ឬ 5:23 នាទីព្រឹក ថ្ងៃទី 18 ខែមីនា ម៉ោងនៅក្នុងតំបន់។ យោងតាម USGS ចំណុចកណ្តាលនៃការរញ្ជួយដីមានជម្រៅ 52 គីឡូម៉ែត្រ ដែលដំបូងកំណត់នៅរយៈទទឹង 1.96 ដឺក្រេខាងជើង និងរយៈបណ្តោយ 99.18 ដឺក្រេខាងកើត។
បច្ចុប្បន្នមិនទាន់មានរបាយការណ៍ពីមនុស្សស្លាប់ ឬខូចខាតក្រោយការរញ្ជួយដីនោះទេ ៕ ដោយ៖ ធីរីណា

រូបថត​៖ Vietnamplus


ចែករំលែក៖