អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ រសៀលថ្ងៃទី១៧ ខែមីនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិបក្សកុម្មុយនីស្តចិនបានចុះត្រួតពិនិត្យការងារនៅភូមិ Zhaoxing ជនជាតិDong នៅស្រុក Liping មណ្ឌលស្វយ័តជនជាតិ Miao និងជនជាតិ Dong Qiandongnan ខេត្ត Guizhou ។
គេហទំព័រ «CCFR China state-controlled media » ការចុះនេះគឺដើម្បីស្វែងយល់អំពីការបង្កើនកិច្ចកសាងអង្គការបក្សមូលដ្ឋាន និងអភិបាលកិច្ចសង្គម ការការពារនិងការបន្តវេនមរតកវប្បធម៌ប្រពៃណីជនជាតិ និងជំរុញការងើបឡើងវិញដោយគ្រប់ជ្រុងជ្រោយក្នុងតំបន់ជនបទ៕
ដោយ ៖ សិលា