ខេត្តបាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋតាលាស់ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានចុះប្រតិបត្តិការ បង្ក្រាបបានករណីរក្សាទុក ជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី កាលពីព្រលប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៧ និង៥០នាទី នៅចំណុចក្រុមទី៩ ភូមិប្រឡាយស្ដៅ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៤នាក់ ៖ ១-ឈ្មោះ សេង ស៊ីឡុង ហៅឡុង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង, ២-ឈ្មោះ តក ទីន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិប្រឡាយស្ដៅ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង, ៣-ឈ្មោះ មឿន សាឡយ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិប្រឡាយស្ដៅ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និង៤-ឈ្មោះ សុបិន សុខណា ហៅជ្រូក ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី។
វត្ថុតាងចាប់យកបានរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់
-ថង់សម្រាប់រំលែកច្រកថ្នាំញៀនមួយចំនួន
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
-ឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន។
សូមបញ្ជាក់ផងដែរថា ជនសង្ស័យឈ្មោះ សេង សីឡុង មានដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន ០២ដីកា ៖ ១.ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១១១៦ត.ព្រ ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់លោក ហេង ផល្លា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិមោង ឃុំមោង ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២៤ និង ២.ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៤២៥ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ របស់លោក ជួន សុរាសី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចក្រុមទី០៥ ភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ និងអំឡុងខែធ្នូ ដល់ខែឧសភា ឆ្នាំ២០២៤ ។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕
ដោយ៖ តារា