ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសជនជាតិបរទេសម្នាក់បន្ទាប់ពីសមត្ថកិច្ចរកឃើញការស្នាក់នៅក្នុងប្រទេសកម្ពុជាហួសទិដ្ឋាការ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជនជាតិបរទេសម្នាក់បន្ទាប់ពី រកឃើញថា ជនបរទេសរូបនេះរស់នៅក្នុងប្រទេសកម្ពុជាហួសទិដ្ឋាការ ។ ករណីឃាត់ ខ្លួនជនបរទេសនេះបានធ្វើឡើងកាលពី វេលាម៉ោង២សៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្រុង-ខេត្តព្រះសីហនុ ។

មន្ត្រីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ជនបរទេសដែលសមត្ថកិច្ចឃាត់ ខ្លួនឈ្មោះ GATTI CARLO ភេទប្រុស ជនជាតិអីុតាលី អាយុ៦១ឆ្នាំ គ្មានកន្លែង ស្នាក់នៅពិតប្រាកដ កាន់លិខិតឆ្លងដែន លេខ AA1716845 មានសុពលភាព ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ និងទិដ្ឋាការ លេខ TI11040416 មានសុពលភាពត្រឹម ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ (ហួស សុពលភាពរយៈពេល៣៤ថ្ងៃ) ។

មន្ត្រីដដែលបានបញ្ជាក់ថា ឆ្លងតាម ការស្រាវជ្រាវជនបរទេសរូបនេះ បានចូល មកប្រទេសកម្ពុជាតាមច្រកអន្តរជាតិចាំយាម ខេត្តកោះកុង កាលពីថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០១៦។ ប្រភពបានបន្តថា តាមចម្លើយរបស់ជនបរទេសបានប្រាប់ពីមូលហេតុ ដែលខ្លួនចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជាដោយកាន់ទិដ្ឋាការហួសសុពលភាពនេះ គឺដោយសារគ្មានលទ្ធភាព ដើម្បីសុំ ទិដ្ឋាការថ្មី ។

បច្ចុប្បន្នជនបរទេសរូបនេះត្រូវបាន សមត្ថកិច្ចរៀបចំបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទែ ដើម្បីបន្ត នីតិវិធី ៕ ឆ្លាមសមុទ្រ

 

Sihanu (2) Sihanu (1)

 

 


ចែករំលែក៖