អន្តរជាតិ ៖ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ខណៈពេល ឆ្លើយ សំណួររបស់អ្នកសារព័ត៌មានកាលពីថ្ងៃទី ១៧ ខែមីនា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា សកម្មភាពយោធា ពាក់ព័ន្ធរបស់ប្រទេសចិនគឺជាសកម្មភាព ចាំបាច់ ស្រប ច្បាប់ និងត្រឹមត្រូវដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងបូរណភាពទឹកដី និងជាការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះ កម្លាំងខាងក្រៅដែលទទូចធ្វើការបណ្តែតបណ្តោយនិងគាំទ្រសកម្មភាពអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់”ឯករាជ្យ ” ក៏ដូចជាធ្វើការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពរបស់កម្លាំងអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់”ឯករាជ្យ ” ដែលដើរផ្ទុយពី និន្នាការ នៃ យុគសម័យ និង ឆន្ទៈ របស់ ប្រជាជន។
គេហទំព័រ «CCFR China state-controlled media » លោកស្រី Mao Ning បានលើកឡើងថា នាពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានចាត់វិធានការខុសឆ្គងមួយចំនួនលើបញ្ហាតៃវ៉ាន់ ជាពិសេសគឺកែ ខ្លឹមសារដែលហៅថា “ទំនាក់ទំនងអាមេរិក-តៃវ៉ាន់” និង “បញ្ជីការពិត” នៅលើគេហទំព័ររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយបានលុបចោលការពិពណ៌នាសំខាន់ៗពាក់ព័ន្ធការប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ និង មិនគាំទ្រ សកម្មភាពអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់”ឯករាជ្យ ” ដែលនេះជាការដើរថយក្រោយយ៉ាងខ្លាំងក្នុងបញ្ហាពាក់ព័ន្ធតៃវ៉ាន់ ។ នេះគឺជាឧទាហរណ៍ដ៏អាក្រក់មួយទៀត ដែលបញ្ជាក់ថា សហរដ្ឋអាមេរិកមានចេតនាជំរុញ”ការប្រើប្រាស់តំបន់តៃវ៉ាន់ ដើម្បីទប់ស្កាត់ប្រទេសចិន” ព្រមនិងបណ្តែតបណ្តោយនិងគាំទ្រកម្លាំងអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់”ឯករាជ្យ ” ដែលបានបញ្ចេញសញ្ញាខុសឆ្គងយ៉ាងធ្ងន់ធ្ងរ ចំពោះកម្លាំងអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់”ឯករាជ្យ “៕
ដោយ ៖ សិលា