ព័ត៌មានទាន់ហេតុការណ៍៖

ជាលើកទីមួយអាមេរិកប្រើប្រាស់មីស៊ីល HIMARS

ចែករំលែក៖

សារព័ត៌មាន Hurriyet របស់ទួរគីបាន ផ្សាយថា អាមេរិកបានប្រើប្រាស់ប្រព័ន្ធ មីស៊ីល HIMARS វាយប្រហារទៅលើគោល ដៅនានារបស់ក្រុមISនៅក្នុងប្រទេសស៊ីរី។

ការវាយប្រហារខាងលើចេញពីប្រទេស ទួរគីទៅលើគោលដៅរបស់ក្រុមIS។ ឧប ការីប្រធានាធិបតីអាមេរិកលោក Brett McGurk បានប្រកាសពីព័ត៌មានខាងលើទៅកាន់ប្រទេសដែលជាសម្ពន្ធមិត្តវាយ ប្រហារក្រុមIS។ ក្រុមអ្នកឯកទេសបាន បញ្ជាក់ថា នេះជាលើកទីមួយហើយដែលអាមេរិកមានសកម្មភាពវាយប្រហារពិសេស នេះ។

គួរបញ្ជាក់ផងដែរថា ប្រព័ន្ធមីស៊ីល M142 HIMARS មានការបញ្ជាពីចម្ងាយ បាញ់បានពី៦០ទៅ១០០គីឡូម៉ែត្រ។ នេះ ជាលើកទីមួយហើយដែលមីស៊ីលខាងលើ វាយប្រហារទៅលើក្រុមIS។ ប៉ុន្តែការប្រើប្រាស់មីស៊ីលខាងលើត្រូវបានគេចាត់ទុកថាហួសសម័យ។

ទីភ្នាក់ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ទាហានរបស់សហរដ្ឋាអាមេរិកប្រមាណ ជា៥០នាក់បានធ្វើដំណើរមកដល់ព្រំដែន នៃប្រទេសទួរគីជាមួយនឹងស៊ីរីដើម្បីធ្វើការ ជាមួយនឹងប្រព័ន្ធបាញ់គ្រាប់រ៉ុកែ្កតថ្មីរបស់ អាមេរិក HIMARS ដែលត្រូវបានដាក់ ពង្រាយរួចរាល់។
ការអះអាងរបស់អាមេរិកដែលបាន និយាយថា ការពង្រាយប្រព័ន្ធ HIMARS គឺដើម្បីធ្វើការប្រយុទ្ធប្រឆាំងទៅនឹងក្រុមជ្រុលនិយមរដ្ឋអ៊ិស្លាម ប៉ុន្តែវាត្រូវបានគេ មើលឃើញមានទីតាំងនៅក្បែរនឹងប្រព័ន្ធការពារគ្រាប់មីស៊ីលរបស់កងកម្លាំងទួរគីដែលស្ថិតនៅក្នុងតំបន់ភាគអាគ្នេយ៍នៃខេត្ត Gaziantep។

HIMARS គឺជាប្រព័ន្ធបាញ់គ្រាប់រ៉ូកែត ដែលក្នុងនោះគ្រាប់រ៉ូកែត៦គ្រាប់ត្រូវបាន បំពាក់ ហើយសមត្ថភាពក្នុងការបាញ់របស់វាមានទៅដល់ចម្ងាយចន្លោះពី៦០ទៅ១០០ គីឡូមែ៉ត្រ និងអាចធ្វើការផ្លាស់ប្តូរទីតាំង បានយ៉ាងឆាប់រហ័សបំផុត។

ស្ថានទូតអាមេរិកនិយាយថា ការដាក់ ពង្រាយប្រព័ន្ធ HIMARS នេះជាកិច្ចសហប្រតិបត្តិការមួយចុងក្រោយបង្អស់ជាមួយនឹងទួរគីក្នុងការប្រយុទ្ធប្រឆាំងទៅនឹងក្រុមជ្រុលនិយមIS។

គ្រាប់ធំបំផុតសម្រាប់ប្រើប្រាស់នៅលើប្រព័ន្ធ MIMARS គឺជារ៉ុក្កែត TACMS ដែល អាមេរិកបានបោះបង់ចោលជាយូរណាស់ មកហើយ។ ប៉ុន្តែនៅដើមឆ្នាំ២០១៦ ក្រុម ហ៊ុនផលិតអាវុធ Lockheed Martin បានផលិតឡើងវិញនៅប្រភេទរ៉ុក្កែតនោះសម្រាប់ បំពាក់លើ M142 HIMARS ៕ ម៉ែវ សាធី

HIMARS


ចែករំលែក៖