ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីបណ្ឌិត ជា វណ្ណី មាននិស្ស័យជាមួយនឹងប្រទេសចិន តាមរយៈទស្សនកិច្ចជាច្រើនលើក

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីជាស្ត្រីស្រាវជ្រាវជំនាញអក្សរសិល្ប៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា លោកស្រីហាក់មាននិស្ស័យ ជាមួយនឹងប្រទេសចិន ត្បិតថា លោកស្រីបានអញ្ជើញទៅប្រទេសចិន ជាច្រើនដង ភាគច្រើន ជាទស្សនកិច្ចសិក្សា។

លោកស្រីបណ្ឌិត ជា វណ្ណី ជាបណ្ឌិតជំនាញអក្សរសិល្ប៍ និងជាប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ នាពេលថ្មីៗនេះ ថា លោកស្រីធ្លាប់បានទៅប្រទេសចិន មិនក្រោម១០ដងនោះទេ ដោយបានទៅខេត្តមួយចំនួនរបស់ប្រទេសចិន។ 

លោកស្រី ដែលក៏ជាសាស្ត្រារ្យបង្រៀន នៅសកលវិទ្យាល័យផងដែរ រូបនេះ បានរម្លឹកថា កាលពីឆ្នាំ២០១០ លោកស្រីដឹកនាំនិស្សិតទៅទស្សនកិច្ចសិក្សា ទៅខេត្តជាំងស៊ី គឺសាកលវិទ្យាល័យជីវជាំង ភ្នំលូសាន និងជីនទឺជិនដែលជាតំបន់ព័រសឺឡែន(បំណិនកុលលាភាជន៍)។ ២០១៤ បានចូលរួមសន្និសីទអប់រំ នៅទីក្រុងប៉េកាំង ហើយបានទៅទស្សនកិច្ចទីតាំងគោលធំនៃស្ថាប័នបណ្តុះបណ្តាលភាសាចិននៅលើពិភពលោកគឺវិទ្យាស្ថានខុងជឺ។ ២០១៦ បានចូលរួមកម្មវិធីអាស៊ានបូក៣ ដោយក្នុង១ប្រទេសគេជ្រើសរើសឱ្យចូលរួមចំនួន២នាក់ ដោយឡែកពិសេសស្រាប់កម្ពុជាគឺបានបីនាក់ ដោយទៅសិក្សាផង និងទស្សនកិច្ចផង ដើម្បីស្វែងយល់ពីប្រទេសចិន ចំនួន៣សប្តាហ៍គឺទៅប៉េកាំង១សប្តាហ៍ សៀងហៃ១សប្តាហ៍ និងហានចូវ (ជាទីកន្លែងប្រជុំG20)១សប្តាហ៍ ដោយធ្វើដំណើរតាមរថភ្លើងល្បឿនលឿន។ ឆ្នាំ២០១៧ ទៅទស្សនកិច្ចសិក្សានៅខេត្តណាននីងដោយជិះរថយន្តនិងរថភ្លើងពីទីក្រុងហាន់ណូយ។ ឆ្នាំ២០១៨ បានទៅខេត្តគួយចូវ ចំនួន២ដង ដោយលើកទី១ខែកក្កដា ចូលរួមជាវាគ្មិន ក្នុងវេទិកាអន្តរជាតិស្តីពីការសិក្សាអំពីប្រទេសនិងតំបន់ កម្មវិធីខួបឆ្នាំទី១១ សប្តាហ៍កិច្ចសហប្រតិបត្តិការ ចិន-អាស៊ាន ស្តីពីការចាប់ផ្តើមថ្មីនៃកិច្ចសហប្រតិបត្តិការអប់រំអនាគតថ្មីសម្រាប់ការផ្លាស់ប្តូរវប្បធម៌ នៅទីក្រុងកួយយ៉ាង និងលើកទី២នៅខែកញ្ញា ចូលរួមកម្មវិធីវេទិកាអន្តរជាតិពិពណ៌ពាណិជ្ជកម្ម នៅក្រុងកួយយ៉ាង ហើយបន្តដំណើរទៅទស្សនកិច្ចនៅតំបន់ស៊ីនហ្រ្គេន មើលដំណាំខុកស៊ីត (ស្គួយ) ដែលអាចផលិតបានគ្រឿងឧបភោគបរិភោគបានច្រើន បែបយ៉ាង។

«២០២៣ ខែវិច្ឆិកា ចូលរួមកម្មវិធីទស្សនកិច្ចមន្រ្តី ចំនួន២ទីតាំង គឺក្រុងប៉េកាំង និងខេត្តជាំងស៊ី…២០២៤ ខែវិច្ឆិកា ថ្លែងសន្ទរកថាគន្លឹះ ក្នុងវេទិកាកិច្ចសហប្រតិបត្តិការណ៍ឆកោណត្បូងពេជ្រកម្ពុជា-ចិន នៅខេត្តជាំងស៊ី គឺទៅក្នុងនាមជាទីប្រឹក្សានៃមជ្ឈមណ្ឌលស្រាវជ្រាវកម្ពុជានៃសាកលវិទ្យាល័យជីវជាំង»៕

ដោយ ៖  «CCFR China state-controlled media »


ចែករំលែក៖