បេក្ខភាពប្រធានាធិបតីអាមេរិកមកពី គណបក្សប្រជាធិបេយ្យលោកស្រី ហ៊ីល ឡារី គ្លីនតុន បញ្ជាក់ថា ការជ្រៀតជ្រែង របស់ទីក្រុងមូស្គូនៅក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិកគឺជាការគំរាមកំហែង យ៉ាងធ្ងន់។
តាមការវាយតម្លៃរបស់លោកស្រី គ្លីន តុន ប្រធានាធិបតីរុស្ស៊ីនឹងទទួលបានផលប្រយោជន៍ជាច្រើននៅពេលដែលមានឥទ្ធិពលទៅលើការបោះឆ្នោតអាមេរិក។ នៅពេលនេះអាមេរិកកំពុងតែស្វែងរកចារកម្ម របស់រុស្ស៊ីនៅអាមេរិក ។
ការដែលរុស្ស៊ីអាចជ្រៀតជ្រែកចូលផ្ទៃក្នុងការបោះឆ្នោតរបស់អាមេរិកគឺដោយសារតែមានអ្នកខាងក្នុងឲ្យដៃ ទើបក្រុមចារកម្មរុស្ស៊ីពិសេសគឺចារកម្មបណ្តាញហ៊ាន អុកឡុកនៅអាមេរិកបាន។ កន្លងមកបេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បានស្នើដល់ក្រុមចារកិច្ចរុស្ស៊ីជួយស្វែងរកអុីមែល លោកស្រី ហ៊ីលឡារី គ្លីនតុន ជាង៣៣ ពាន់អុីមែលដែលបានលុបចោល ។
នៅក្នុងកិច្ចប្រជុំនៅរដ្ឋផ្លរីដាលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកស្រី ហ៊ីលឡារី គ្លីនតុន បានប្រើប្រាស់អុីមែលផ្ទាល់ខ្លួនសម្រាប់កិច្ចការរដ្ឋនៅពេលដែលលោកស្រីកាន់តំណែងជារដ្ឋមន្ត្រីការបរទេស។ លោក ត្រាំ បានស្នើដល់រដ្ឋាភិបាល ទីក្រុងមូស្គូជួយស្វែងរកអ៊ីមែលជាង៣៣ពាន់អុីមែលដែលលោកស្រី គ្លីនតុន បាន លុបចោលនាពេលកន្លងមក។
លោក ត្រាំ និយាយនៅក្នុងកិច្ចប្រជុំថា «ប្រសិនបើអស់លោកអាចរកឃើញអុីមែល ដែលបានបាត់នោះប្រព័ន្ធផ្សព្វផ្សាយនានារបស់អាមេរិកនឹងស្ងើចសរសើរអ្នក»។ លោក ត្រាំ បន្តទៀតថា ពេលនេះរុស្ស៊ីអាចរក្សា ទុកអុីមែលទាំងនោះហើយខ្ញុំចង់ឲ្យរុស្សី ប្រកាស។ ពេលនេះប្រសិនបើរុស្ស៊ី ចិន ឬក៏ប្រទេសណាផ្សេងទៀតដែលបានលាក់ ទុកអុីមែលទាំងនោះសូមឲ្យបង្ហាញជាសាធារណៈ។
នៅតាមបណ្តាញសង្គម Twitter របស់ ខ្លួនលោក ត្រាំ បានសសេរថា «ប្រសិនបើ រុស្ស៊ីឬក៏ប្រទេសណាមួយឬបុគ្គលណាមួយ បានរក្សាទុកអុីមែលដែលលោកស្រី គ្លីន តុនបានលុបចោលដោយខុសច្បាប់នោះសូមផ្តល់ទៅឲ្យក្រុម FBI អាមេរិក។
ការអំពាវនាវរបស់លោក ត្រាំ បានធ្វើ ឲ្យមានមន្ទិលសង្ស័យថា ទីក្រុងមូស្គូកំពុងតែជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតនៅអាមេរិក។ ការប្រកាសរបស់លោក ត្រាំ មានន័យមួយទៀតគឺជំរុញឲ្យក្រុមហែក ឃើរវាយប្រហារតាមបណ្តាញចូលទៅ អាមេរិករុករកអីុមែលទាំងនោះ។
កន្លងមកអ្នកគ្រប់គ្រងកម្មវិធីឃោសនាបោះឆ្នោតរបស់លោកស្រី ហ៊ីលឡារី គ្លីន តុន លោក Robby Mook បានបញ្ជាក់ថា ចារកម្មបណ្តាញរបស់រុស្ស៊ីបានវាយលុក ចូលក្នុងប្រព័ន្ធអុីមែលរបស់លោកស្រីដោយ លួចអីុមែលបង្ហាញតាមអុីនធើណេត។ សកម្មភាពខាងលើរបស់រុស្ស៊ីគឺដើម្បីជួយដល់លោកត្រាំអាចយកប្រៀបលើលោកស្រីហ៊ីលឡារី គ្លីនតុន ក្នុងការបោះឆ្នោត ខាងមុខ។
នៅពេលនេះវិវាទរវាងលោក ត្រាំ នឹង លោកស្រីហ៊ីលឡារី គ្លីនតុន កាន់តែខ្លាំង ឡើងៗក្រោយពេលលោកស្រីបានចោទប្រកាន់លោកត្រាំថា ជាគ្រោះថ្នាក់ដល់សន្តិ សុខជាតិក្រោយពេលដែលលោកមាន បំណងសហការជាមួយសត្រូវ ។
ជាមួយនឹងការស្នើខាងលើរបស់លោកត្រាំ បានធ្វើឲ្យទីប្រឹក្សាសន្តិសុខជាន់ខ្ពស់អាមេរិកលោក Jake Sullivan បានលើក ឡើងថា «នេះជាលើកទីមួយ ហើយដែលបេក្ខភាពប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ស្នើដល់ប្រទេសជាសត្រូវឲ្យលូកដៃចូលផ្ទៃក្នុងអាមេរិកទាំងនោះបានធ្វើឲ្យលោកដាក់សំណួរពីភាពស្មោះត្រង់ របស់លោក ត្រាំ ចំពោះប្រទេសជាតិ» ។
ចំណែកអតីតប្រធានអង្គការចារកិច្ចអាមេរិក CIA លោក Leon Panetta ក៏បាន លើកឡើងផងដែរថា តើលោក ត្រាំ មានភាពស្មោះត្រង់នឹងទឹកដីអាមេរិកប៉ុនណា បើលោកស្នើឲ្យសត្រូវលូកដៃបែបនេះ?
កន្លងមកថ្មីៗអាមេរិកបានចោទប្រកាន់ទៅលើប្រទេសរុស្ស៊ី ចិន និងកូរ៉េខាងជើង ថា វាយប្រហារតាមបណ្តាញទៅលើអាមេ រិក។ កាលពីថ្ងៃទី២៦ ខែកក្កដា កន្លងមក សេតវិមានបានចេញសេចក្តីព្រមានពីការធ្វើបដិវត្តន៍ក្នុងពេលដែលការគំរាមកំហែងតាមបណ្តាញកាន់តែខ្លាំងឡើងដោយអាមេរិកបានចង្អុលមុខចំៗទៅលើប្រទេស រុស្ស៊ី និងកូរ៉េខាងជើង។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកស្តីពីការប្រឆាំងភេរវកម្មលោកស្រី Lisa Monaco ប្រកាសថា ក្នុងពេលដែលរុស្ស៊ីនិងចិនមានសមត្ថភាពវាយប្រហារតាមបណ្តាញកាន់តែខ្លាំងឡើងៗជាក្តីបារម្ភយ៉ាងខ្លាំង។ ចំណែកអីុរ៉ង់វិញ ក៏ជាក្តីបារម្ភផងដែរ ដោយ ប្រទេសនេះ អាចវាយប្រហារតាមបណ្តាញទៅលើប្រព័ន្ធធនាគារ និងអេឡិចត្រូនិក របស់អាមេរិក។
រដ្ឋាភិបាលអាមេរិកលើកទីមួយបាន ប្រកាសពីប្រព័ន្ធអាសន្នមាន៣ពណ៌ ក្នុងនោះការវាយប្រហារកម្រិតខ្ពស់គឺពណ៌ខ្មៅ។ គោលដៅនៃការវាយប្រហារនោះគឺបំផ្លាញសេដ្ឋកិច្ច និងផលប្រយោជន៍អាមេរិក។
ការបោះឆ្នោតអាមេរិកជិតមកដល់ ហើយបើតាមការស្តង់មតិលោកស្រីហ៊ីលឡារី គ្លីនតុន ទទួលបានការគាំទ្រខ្ពស់ជាងគូប្រជែងរបស់ខ្លួនគឺលោកដូណាល់ ត្រាំ លើគ្រប់វិស័យ។ ពលរដ្ឋអាមេរិកភាគច្រើន ពេញចិត្តនឹងគោលនយោបាយដឹកនាំរបស់ លោកស្រី។ ចំណែកលោកត្រាំវិញពេលនេះកំពុងតែធ្វើឲ្យពលរដ្ឋអាមេរិកខឹងសម្បា កាន់តែច្រើនឡើងដោយសារតែសម្តីគ្មានការពិចារណារបស់លោក។
កន្លងមកថ្មីៗលោកត្រាំបានប្រកាសថា នឹងបណ្តេញជនអន្តោប្រវេសន៍មិុចស៊ីកូ ចេញពីអាមេរិកទាំងអស់ប្រសិនបើលោកជាប់ឆ្នោត ហើយសាងសង់ជញ្ជាំងព្រំដែនប្រទេសទាំងពីរទៀតផងដើម្បីកុំឲ្យជន អន្តោប្រវេសន៍ខុសច្បាប់បន្តចូលអាមេរិក ៕ ម៉ែវ សាធី