ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ បានអនុញ្ញាតជូនលោក ARASH AZRBARZIN នាយកប្រតិបត្តិក្រុមហ៊ុន HIGHGATE ដែលជាក្រុមហ៊ុនដ៏ធំផ្នែកបដិសណ្ឋារកិច្ច គ្រប់គ្រងសណ្ឋាគារ និងអចលនទ្រព្យជាច្រើននៅសហរដ្ឋអាមេរិក ចូលជួបសំដែងការគួរសម និងជម្រាបអំពីលទ្ធផលអំពីទស្សនកិច្ចសិក្សាពីសក្តានុពលវិនិយោគ និងទេសចរណ៍របស់ក្រុមហ៊ុននៅកម្ពុជា។
លោកនាយកប្រតិបត្តិបានកោតសរសើរអំពីកត្តាសុខសន្តិសុខ ស្ថិរភាពនយោបាយ និងសុវត្ថិភាពដ៏ល្អផ្តល់ជូនអ្នកទេសចរ រួមទាំងការរីកចំរើនដ៏ឆាប់រហ័សរបស់កម្ពុជា ជាពិសេសការបដិសណ្ឋារកិច្ចដ៏រួសរាយ និងកក់ក្តៅរបស់ប្រជាជនកម្ពុជា (ស្នាមញញឹមរបស់កម្ពុជា) ដែលជាចំណុចពិសេសដែលក្រុមហ៊ុនកំពុងស្វែងរក៕
ដោយ៖ តារា