ព័ត៌មានទាន់ហេតុការណ៍៖

លោក Li Qiang នាយករដ្ឋមន្រ្តីចិនចុះហត្ថលេខាលើអនុក្រឹត្យ ដើម្បីប្រកាសពី “បទប្បញ្ញត្តិរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋស្តីពីការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញាពាក់ព័ន្ធនឹងបរទេស”

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នាពេលថ្មីៗកន្លងទៅនេះ លោកLi Qiang នាយករដ្ឋមន្ត្រីចិនបានចុះហត្ថលេខាលើអនុក្រឹត្យដើម្បីប្រកាសពី “បទប្បញ្ញត្តិរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋស្តីពីការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញាដែលពាក់ព័ន្ធនឹងបរទេស” ដែលនឹងចូលជាធរមាននៅថ្ងៃទី១ខែឧសភា ឆ្នាំ ២០២៥ និងមានខ្លឹមសារសំខាន់ៗជាំអាទិ៍៖

  គេហទំព័រ «CCFR China state-controlled media » ទីមួយគឺពង្រឹងសេវាកម្ម។ ធ្វើឱ្យមានសុក្រឹតភាពទាំងអង្គភាពណែនាំ និងនីតិវិធីការងារសម្រាប់ដោះស្រាយវិវាទកម្មសិទ្ធិបញ្ញាដែលពាក់ព័ន្ធនឹងបរទេស ព្រមទាំងផ្តល់ការណែនាំសម្រាប់ការឆ្លើយតបបញ្ហា និងជំនួយសម្រាប់ការការពារសិទ្ធិពាក់ព័ន្ធការដោះស្រាយវិវាទ។

  គេហទំព័រ «CCFR China state-controlled media » ទីពីរ ពង្រឹងការកសាងសមត្ថភាពសហគ្រាសក្នុង។ តម្រូវឱ្យសហគ្រាសបង្កើនការយល់ដឹងអំពីនីតិរដ្ឋ និងការពារយ៉ាងសកម្មនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

   គេហទំព័រ «CCFR China state-controlled media » ទីបី ត្រូវបញ្ជាក់ឱ្យច្បាស់ថា ការបញ្ជូនឯកសារ និងការស៊ើបអង្កេតរកភស្តុតាងក្នុងប្រទេសចិនត្រូវអនុលោមតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិដែលប្រទេ សចិនបានចូលរួម ដោយឡែក ផ្តល់ភស្តុតាង ឬឯកសារឱ្យទៅខាងបរទេស ត្រូវអនុវត្តតាមនីតិវិធីពាក់ព័ន្ធ ។

   គេហទំព័រ «CCFR China state-controlled media » ទី ៤ ប្រឆាំង នឹងភាព អយុត្តិធម៌។ ប្រសិនបើប្រទេស ណាមួយប្រើប្រាស់វិវាទកម្មសិទ្ធិបញ្ញាជាលេសដើម្បីទប់ស្កាត់ និងគាបសង្កត់ប្រទេសចិន ស្ថាប័នពាក់ព័ន្ធនៃក្រុមប្រឹក្សាកិច្ចការរដ្ឋអាចចាត់វិធានការឆ្លើយតប និងវិធានការដាក់កំហិតតាមផ្លូវច្បាប់វិញ៕

ដោយ ៖ សិលា


ចែករំលែក៖