ព័ត៌មានទាន់ហេតុការណ៍៖

Chelsea ចំណាយប្រាក់៨១លានដុល្លារទិញកីឡាករវ័យក្មេងពីររូបពី Sporting Lisbon

ចែករំលែក៖

ក្រុមតោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាទិញយកកីឡាករ Geovany Quenda និង Dario Essugo របស់ក្រុម Sportung Lisbon ក្នុងកិច្ចព្រមព្រៀងរួមគ្នាដែលមានតម្លៃរហូតដល់ 74.4 លានអឺរ៉ូ (81.15 លានដុល្លារ) ភាគីខាងព័រទុយហ្គាល់បានបញ្ជាក់កាលពីថ្ងៃពុធ។

Quenda ដែលជាកីឡាករជម្រើសជាតិព័រទុយហ្គាល់អាយុក្រោម 21ឆ្នាំ នឹងស្នាក់នៅ Sporting នៅរដូវកាលក្រោយ មុនពេលផ្លាស់ទៅកីឡាដ្ធាន Stamford Bridge ឆ្នាំ 2026។

ចំណែកកីឡាករ Essugo វ័យ 20 ឆ្នាំដែលបច្ចុប្បន្នកំពុងខ្ចីជើងជាមួយក្លឹបអេស្ប៉ាញ LaLiga ក្លឹប Las Palmas នឹងចូលរួមជាមួយក្លឹបតោខៀវនៅរដូវក្តៅរដូវកាលនេះ។ កីឡាករសញ្ជាតិព័រទុយហ្គាល់Essugoបានក្លាយជាកីឡាករក្មេងជាងគេរបស់ Sporting ដោយបានបង្ហាញខ្លួនជាអាជីពដំបូងរបស់គាត់នៅឆ្នាំ 2021 នៅអាយុ 16 ឆ្នាំ៕

ដោយ៖ ភារៈ


ចែករំលែក៖