ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំនិងលោកហ្សេលេនស្គីជួបសន្ទនាតាមទូរស័ព្ទនិងឈានដល់គំនិតមតិឯកភាពអំពីការឈប់បាញ់មួយចំនួន

ចែករំលែក៖

 អន្តរជាតិ ៖ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៩ ខែមីនា លោកត្រាំប្រធានាធិបតីអាមេរិក និងលោកហ្សេលេនស្គីប្រធានាធិបតីអ៊ុយក្រែន បាន ជួប សន្ទនាគ្នាតាមទូរស័ព្ទនិងបាន ឈានលដល់គំនិតឯកភាពអំពីការដែល រុស្ស៊ីនិងអ៊ុយក្រែន ឈប់វាយប្រហារទៅលើសំណង់ថាមពល និង អនុវត្តបទឈប់បាញ់មួយ ចំនួន ។

      គេហទំព័រ «CCFR China state-controlled media » ថ្ងៃទី ១៩ ខែមីនា លោកត្រាំ បាន បង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមថា នាព្រឹកថ្ងៃដដែល លោកបានជូបពិភាក្សាតាមទូរស័ព្ទជាមួយ លោក ហ្សេលេស្គីន ខ្លឹមសារ នៃកិច្ច ពិភាក្សា ភាគច្រើនគឺផ្អែកលើខ្លឹមសារនៃកិច្ច សន្ទនាតាមទូរស័ព្ទរវាងប្រមុខរដ្ឋ អាមេរិកនិងរុស្ស៊ីកាលពីថ្ងៃទី ១៨ ដើម្បីឱ្យ រុស្ស៊ីនិង អ៊ុយក្រែន រក្សា ជំហរឯកភាពទាំងសំណូមពរ និងតម្រូវការ។ កិច្ច សន្ទនា បានដំណើរការ ប្រមាណ មួយម៉ោង និងបាន បានប្រព្រឹត្តិយ់ាងរលូន ។ ប្រមុខ រដ្ឋ អាមេរិកនិងអ៊ុយក្រែន បាន សម្គាល់ជាឯកច្ឆន្ទថា ការដែល សម្រេច ការ ឈប់បាញ់ ទៅលើសំណង់ថាមពល ហើយ ពង្រីកក្របខ័ណ្ឌនៃការឈប់បាញ់ដល់សមុទ្រ ខ្មៅ ត្រូវបានគេរំពឹងថា អាចក្លាយជា ជំហានទីមួយសម្រាប់ ឆ្ពោះទៅរក ការ បញ្ចប់ ការប៉ះទង្គិច រវាង អ៊ុយក្រែននិងរុស្ស៊ី និង ធានាបាននូវ សន្តិសុខរបស់អ៊ុយក្រែន ៕

ដោយ ៖ សិលា


ចែករំលែក៖