ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ជា ពៅ​ សង្ឃឹមថា៖​ មន្រ្តីដែលចូលរួមវគ្គបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងឯកសាររដ្ឋបាលឌីជីថល eGCNP អាចនឹងយកទៅប្រើប្រាស់នាពេលខាងមុខ នៅពេលដាក់កម្មវិធីប្រើប្រាស់ជាផ្លូវការ

ចែករំលែក៖

ភំ្នពេញ៖ យោងតាម​អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ តំណាងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើក-បិទវគ្គបណ្តុះបណ្តាល ស្តីពីប្រព័ន្ធគ្រប់គ្រងឯកសាររដ្ឋបាលឌីជីថល eGCNP របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ពិធីនេះ មានការអញ្ជើញចូលរួមដោយតំណាងសេនាធិការដ្ឋាន ជំនួយការ​ លោក​ លោកស្រី​ អគ្គស្នងការរងនគរបាលជាតិ តំណាងប្រធានលេខាធិការដ្ឋាន នាយការិយាល័យរដ្ឋបាល-សរុប នៃនាយកដ្ឋាន មន្ទីរ អង្គភាព ស្នងការ នាយផ្នែករដ្ឋបាល-សរុប នៃក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន (TCT) នាយផ្នែករដ្ឋបាល-សរុប នៃក្រុម CNP-GDI-FBI Task Force នាយផ្នែករដ្ឋបាល-សរុប នៃការិយាល័យបុគ្គលិក នាយផ្នែករដ្ឋបាល-សរុប នៃការិយាល័យកិច្ចការបរទេស នាយផ្នែករដ្ឋបាល-សរុប នៃការិយាល័យនគរបាលអន្តរជាតិ សរុបចំនួន ១៤០រូប។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ ដោយទទួលបានគោលការណ៍អនុញ្ញាត​ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឱ្យ លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើក-បិទវគ្គបណ្តុះបណ្តាល ស្តីពីប្រព័ន្ធគ្រប់គ្រងឯកសាររដ្ឋបាលឌីជីថល eGCNP របស់អគ្គស្នងការដ្ឋាននគរបាលជាតិនាពេលនេះ។

 

ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ឯក ជា ពៅ សង្ឃឹមថា អស់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ នឹងត្រងត្រាប់ស្តាប់ដោយផ្ចិតផ្ចង់និងយកចិត្តទុកដាក់ក្នុងការធ្វើបទបង្ហាញរបស់ក្រុមការងារ សង្ឃឹមថាអាចនឹងយកទៅប្រើប្រាស់នាពេលខាងមុខ នៅពេលដាក់កម្មវិធីប្រើប្រាស់ជាផ្លូវការ៕ 

ដោយ៖ តារា


ចែករំលែក៖