ភ្នំពេញ ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ ក្រសួង មុខងារសាធារណៈ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា គោលការណ៍សំខាន់ចំនួន ៣ ដែលគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការ គន្លឹះ ទទួលបន្ទុក អនុវត្ត វិធានការ គន្លឹះរបស់ រាជរដ្ឋាភិបាល គឺ៖ -១/ ការផ្តល់ជាទម្ងន់ និងសារនយោបាយក្នុងការគាំទ្រ ដោយផ្តោតលើការពង្រឹង ជាជាង ការពង្រីក, ។
-២/ ការផ្តល់លទ្ធផលលឿន និង៣/ ការទទួលខុសត្រូវ។
សម្តេចបវរធិបតី បានសង្កត់ធ្ងន់បន្ថែមថា ការកែទម្រង់មុខងារសាធារណៈ ពិសេស ករណី ស្រពិចស្រពិលនៃការវិភាគ មុខងារ, និងក្របខណ្ឌនៃការជំរុញការអនុវត្តវិធានការគន្លឹះក្នុងការ កែ ទម្រង់រដ្ឋបាលសាធារណៈ , រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះចំនួន -៣ គឺ៖ ១/ ការ ដាក់ ឱ្យ អនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព, ២/ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើក កម្ពស់ គុណ ភាព ការងារ ប្រកប ដោយវិន័យ សីលធម៌ និងវិជ្ជាជីវៈ, ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព និង ៣/ ការដាក់ ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។
ចំពោះវិធានគន្លឹះទី១ ស្តីពីការ ដាក់ ឱ្យ អនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រី ចូលបម្រើការងារប្រកបដោយគុណាធិប តេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានពន្យល់ ច្បាស់ថា ជាពិសោធន៍ក្នុងការតាមដានគុណផលនៃការជ្រើសរើស តាមរយៈការប្រឡង គឺត្រូវពិនិត្យតាម ដំណាក់កាលនីមួួយៗ ដូចជា ៖ ១/ តើមានការលេចចេញវិញ្ញាសារប្រឡងឬទេ?, ២/ តើមានព្រឹត្តិការណ៍អ្វីកើត ឡើង ក្នុងអំឡុងពេលប្រឡងឬទេ? និង ៣/ តើមានប្រតិកម្មអ្វីខ្លះ ក្រោយការប្រឡងបានបញ្ចប់? ជាលទ្ធផល និងគោល បំណងដែលយើងចង់បាន គឺភាពយុត្តិធម៌ និងការជឿទុកចិត្ត។ ដូចនេះ, ចំពោះភាពជោគជ័យដែល សម្រេចបាន, សម្តេចបវរធិបតី បានសម្តែងការអរគុណ ដល់ ក្រសួងមុខងារ សាធារណៈ ជាពិសេស សាមីខ្លួន ដែលជាបេក្ខជនប្រលង ដែលបានជឿជាក់ និង មកចូលរួមប្រឡង និងអាណា ព្យាបាល ដែលបាន ជឿជាក់ និង ជំរុញកូនចៅរបស់ខ្លួនមកចូលរួមប្រឡង ដោយឈរលើ គោលការណ៍ “ការផ្តល់ឱកាសស្មើគ្នា ដើម្បីគ្រប់គ្នា និងជឿទុកចិត្ត”។
សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមអំពីវិធានការគន្លឹះទី២ គឺការពង្រឹង សមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើក កម្ពស់ គុណ ភាព ការងារ ប្រកប ដោយវិន័យ សីលធម៌ និងវិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយត្រូវធានាប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ។ អ្វីដែលរាជរដ្ឋាភិបាលធ្វើការកែទម្រង់ គឺមិនមែនត្រឹមតែកិច្ចការរដ្ឋបាលប៉ុណ្ណោះទេ តែត្រូវធ្វើការកែទម្រង់ ទាំងឯកសារ, មនុស្ស និងរបៀបរបបនៃការដឹកនាំគ្រប់គ្រង ដោយឈរលើអភិក្រម៖ “ការពង្រឹងជាជាងពង្រីក និងការរៀបចំផ្ទះឱ្យរៀបរយ”។ ជាលទ្ធផលសម្រេចបាន ក្នុងការអនុវត្តការកែទម្រង់កន្លងមក គឺធានាបានចំពោះវិស័យមួយចំនួនដែលគ្រោងស្នើពង្រឹង មិនមានការ ពង្រីក រចនាសម្ព័ន្ធ, ប្រើប្រាស់អភិក្រមពង្រឹងដោយមិនពង្រីក, ថែរក្សា និងកែសម្រួលតាមការចាំ បាច់ ហើយត្រូវមានការចូលរួមទាំងអស់គ្នា ជាមួយនឹងការលះបង់ខ្ពស់។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីវិធានការគន្លឹះទី៣ គឺការដាក់ ឱ្យអនុវត្ត ប្រព័ន្ធលើកទឹកចិត្តសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព, ការជំរុញ និងរៀបចំមេដាយសម្រាប់មន្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំង មន្ត្រីជាប់កិច្ចសន្យា ដោយត្រូវធ្វើឱ្យសុក្រឹត្យ សម្រាប់មន្ត្រីដែលសកម្ម មានស្នាដៃ និងធ្វើការជាប់ជាប្រចាំ ដោយ បាន ណែនាំឱ្យក្រុមការងារចំពោះកិច្ច ទទួលបន្ទុកអនុវត្ត និងរៀបចំមេដាយជូនមន្ត្រី ដែលបាន ធ្វើការចាប់ពី ១០ឆ្នាំ ឡើងទៅ និង មិនដែលទទួលបាន មេដាយសោះ នៅក្របខណ្ឌទូទាំងប្រទេស ។ ក្រុមការងារ ចំពោះកិច្ចនេះ គឺត្រូវរៀបចំធ្វើតែចំពោះករណីលើកទី១ ប៉ុណ្ណោះ, ដោយបន្ទាប់មក គឺត្រូវជូនសិទ្ធិទៅរដ្ឋបាល ថ្នាក់ ក្រោមជាតិ និងថ្នាក់ក្រសួងស្ថាប័ន ជាអ្នក រៀបចំ ឬស្នើតាមក្របខណ្ឌដែលមានស្រាប់៕
ដោយ ៖ សិលា