ខេត្តកំពង់ចាម ៖ សមាជិកបក្សប្រឆាំង ៧រូបផ្តាច់ខ្លួន បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន ៧រូបនៅឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដូចមានភ្ជាប់ក្នុងបញ្ជីរាយនាម គ.ជ.ប បានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្រោយយល់តម្លៃសន្តិភាព និងគោលនយោបាយដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជារួចមកពួកគាត់ក៏បានស្ម័គ្រចិត្តផ្តាច់ខ្លួនដោយមិនអាឡោះអាល័យចេញពីបក្សប្រឆាំង និងគោរពស្នើសម្តេចតេជោសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
បក្សប្រឆាំងឃើញថា ត្រូវបានសមាជិកចាកចេញ ជាបន្តបន្ទាប់ អស់ជំនឿទាំងស្រុង បន្ទាប់ពីដឹងថា រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យប្រទេសជាតិទាំងមូល មានសុខ សន្តិភាព មានការអភិវឌ្ឍ ជឿនលឿន កសាងសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ៕
ដោយ ៖ សិលា