ប្រទេសចិន៖ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី២០ ខែមីនា លោក Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានចូលគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហន ព្រះវររាជមាតាជាតិខ្មែរ។
គេហទំព័រ «CCFR China state-controlled media » លោក Wang Huning បានថ្លែងថា ប្រទេសចិននិងកម្ពុជាគឺជាមិត្តដែកថែបរួមសុខរួមទុក្ខ និងជួយយកអាសាគ្នាទៅវិញទៅមក។ ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ ការកសាងសហគមន៍ជោគវាសនារួមរវាងចិន-កម្ពុជាបានឈានចូលយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ ប្រទេសចិនរីករាយរួមជាមួយកម្ពុជា ដើម្បីរក្សាការផ្លាស់ប្តូរជាន់ខ្ពស់ ពង្រឹងការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ ធញវើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក បង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុងអភិបាលកិច្ចជាតិ ដើម្បីជំរុញការកសាងសហគមន៍ជោគវាសនារួមរវាងចិន-កម្ពុជាទទួលបានវឌ្ឍនភាពថ្មី និងកាន់តែខ្លាំង។
គេហទំព័រ «CCFR China state-controlled media » ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីនិងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុបានមានព្រះបន្ទូលថា មិត្តភាព រវាង កម្ពុជា និង ចិន ត្រូវ បាន បង្កើត ឡើង រួម គ្នា ដោយ មេដឹកនាំ ជំនាន់ មុនៗ នៃ ប្រទេស ទាំង ពីរ សូម ថ្លែងអំណរគុណ ចំពោះ ប្រទេស ចិន ដែលផ្តល់ជំនួយដល់ កម្ពុជាដោយស្មោះស្ម័គ្រ។ កម្ពុជាវាយតម្លៃខ្ពស់ចំពោះគំនិតទស្សនៈនិងគំនិតផ្តួចផ្តើមសំខាន់ៗដែលលើកឡើងដោយលោកXi Jinping ប្រធានរដ្ឋចិន ហើយនឹងប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងភាគីទាំងពីរ និងពួតដៃជាមួយគ្នា ដើម្បីកសាងសហគមន៍ជោគវាសនារួមរវាងកម្ពុជា និងចិន៕
ដោយ ៖ សិលា