ព័ត៌មានទាន់ហេតុការណ៍៖

អបអសាទរ ជប៉ុនក្លាយជាក្រុមដំបូងគេជាប់ទៅលេង World Cup 2026

ចែករំលែក៖

អ្នកលេងដាវសាំម៉ូរ៉ៃជប៉ុន​ក្លាយ​ជា​ក្រុម​ដំបូង​គេ​បានកៅអីទៅប្រកួត​ World Cup 2026 កាល​ពី​ថ្ងៃព្រហស្បតិ៍ដោយ កីឡាករ Daichi Kamada និង Takefusa Kubo បានស៊ុតបញ្ចូលទីក្នុងតង់ទី 2 ជួយឱ្យជប៉ុនឈ្នះ បារ៉ែន 2-0 ទទួលបានសិទ្ធិលេងជាមួយនឹងម្ចាស់ផ្ទះសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកនៅឆ្នាំក្រោយ ហើយវា​នឹង​ក្លាយ​ជា​ការ​បង្ហាញខ្លួនប្រាំបី​ដងជាប់គ្នាក្នុង​ព្រឹត្តិការណ៍ World Cup។

ការ​ទទួល​ជ័យ​ជម្នះ​ក្នុង​ផ្ទះ​របស់​អូស្ត្រាលី​ក្នុង​លទ្ធ​ផល 5-1 លើ​ក្រុម​ឥណ្ឌូនេស៊ី​កាលនៅថ្ងៃជាមួយគ្នានោះ មាន​ន័យ​ថា ជប៉ុន​នឹង​ដណ្តើម​បាន​កៅអី​របស់​ពួក​គេ បើ​ទោះ​បី​ជា​បាន​ត្រឹម​ស្មើ​ក៏​ដោយ។ ប៉ុន្តែ កីឡាករ Kamada បាន​ធ្វើ​ឱ្យអ្នកទស្សនាប្រហែល 60,000 នាក់សប្បាយជក់ចិត្តនឹងការស៊ុតបញ្ចូលទីក្នុងទឹកដីរបស់ខ្លួន។

អូស្ត្រាលី​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ២ ក្នុង​ពូល C ខណៈលេខ១គឺជប៉ុន។ គ្រាប់​បាល់​ពីរ​គ្រាប់​ក្នុង​រយៈ​ពេល​ពីរ​នាទី​បាន​ជួយ​ក្រុមកង់គូរ៉ូអូស្រ្តាលីយក​ឈ្នះ​ឥណ្ឌូនេស៊ី 5-1។ ជប៉ុននាំមុខមាន ១៩ពិន្ទុ អូស្ត្រាលី​ឈរ​លេខ​២​មាន​១០​ពិន្ទុ​ដាច់​ក្រុម​ដេញ​តាម​ពី​ក្រោយ​អារ៉ាប៊ីសាអ៊ូឌីត ឥណ្ឌូនេស៊ី បារ៉ែន និង​ចិន ៤ ពិន្ទុ ៕

ដោយ៖ ភារៈ


ចែករំលែក៖