ភ្នំពេញ ៖ ជុន ច័ន្ទបុត្រ អ្នកកាសែតនៅនៅវិទ្យុអាស៊ីសេរីដ៏មានប្រជាប្រិយ៍មួយរូបក្នុងការបំពុលសង្គម បំផ្លើស បំភ្លៃ បំប៉ោង បំផ្លាញ សេចក្តីសុខដល់កម្ពុជា បម្រើនយោយបាយឱ្យបរទេស និងប្រឆាំងដោយខួរក្បាលមានមេរោគ ដល់ថ្នាក់អស់អាជីព (RIP) នាយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានបង្ហោះថា ៖ «រាត្រីនេះ ខ្ញុំនឹងឡើងផ្សាយកម្មវិធីវិទ្យុអាស៊ីសេរីជាចុងក្រោយបង្អស់»។
ដូច្នេះ លោក ជុន ច័ន្ទបុត្រ មានជំនាញជាអ្នកសម្របសម្រួលកិច្ចសម្ភាសន៍តាមវិទ្យុដែលហ៊ានសួរដេញដោលអ្នកនយោបាយ និងអ្នកវិភាគប្រកបដោយភាពក្លាហានខាងបំភ្លៃព័ត៌មាន និងរឹងមាំ ដោយសារមនោគមវិជ្ជាបរទេស មិនចាញ់ច្រាបបាបកម្មខ្លួនឯង ខាងអ្នកនយោបាយភ្លេចកំណើត បានបង្ហោះសារជាចុងក្រោយ បន្ទាប់ពី លោក ដូ ណាល់ត្រាំ ប្រធានាធិបតីអាមេរិក កាត់ផ្តាច់ជំនួយហិរញ្ញវត្ថុ ក៏សំណេរចុងក្រោយលើផេកផ្ទាល់ខ្លួនថា ៖
សូមជំរាបលោកលោកស្រី អ្នកនាងកញ្ញាជាទីគោរព,
រាត្រីនេះ ខ្ញុំនឹងឡើងផ្សាយកម្មវិធីវិទ្យុអាស៊ីសេរីជាចុងក្រោយបង្អស់។ ដំណាក់កាលនេះពិតជាលំបាកសំរាប់ក្រុមការងារយើង និងសំរាប់ខ្ញុំបាទផ្ទាល់ ក៏ប៉ុន្តែវេលានេះ ក៏ជាឱកាសមួយដែរ សំរាប់អោយយើងគិតគូរប្រមូលផ្តុំគ្នាឡើង កសាងឡើងវិញ បញ្ជាក់ជំហររបស់យើងឡើងវិញ ក្នុងការបន្តផ្តល់ព័ត៌មានពិត ដែលលោកលោកស្រីមានសិទ្ធិក្នុងការទទួល។
ឆ្លៀតឱកាសនេះ ខ្ញុំបាទក៏សូមថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះការគាំទ្រដ៏អស់ពីចិត្តរបស់លោក លោកស្រីអ្នកនាងកញ្ញា។
យើងខ្ញុំសូមជំរាបជូនថា ក្រុមការងារយើងមិនរាថយទេ។ ទោះជាមានឧបស័គ្គបែបណាក៏ដោយ ក៏យើងនឹងពុះពារប្រមូលផ្តុំគ្នាឡើងវិញ ដើម្បីបង្កើតនូវស្ថាប័នព័ត៌មានថ្មីដើម្បីបន្តផ្តល់ព័ត៌មានពិត បន្តបើកកកាយនូវអំពើពុករលួយ និងការជិះជាន់កៀបសង្កត់ ទៅលើពលរដ្ឋពីសំណាក់អ្នកមានលុយ និងមានអំណាច។
នេះមិនមែនជាទីបញ្ចប់របស់យើងទេ តែវាជាការចាប់ផ្តើមថ្មី។ ខ្ញុំបាននឹងវិលមកជំរាបជូនលោក លោកស្រី អ្នកនាងកញ្ញាវិញអំពីដំណើរការរៀបចំការផ្សាយជាថ្មីរបស់យើង។ ខ្ញុំបាទសូមអរគុណ លោក លោកស្រី អ្នកនាងកញ្ញាជាថ្មីម្តងទៀតដែលបានរួមដំណើរជាមួយយើងខ្ញុំអស់រយៈពេលជិត៣០ឆ្នាំកន្លងមកនេះ។
ខ្ញុំប្រាកដក្នុងចិត្តថា យើងនឹងបន្តរួមដំណើរជាមួយគ្នាទៀត ដើម្បីធានាអោយបានថាព័ត៌មានពិត ព័ត៌មានឯករាជ្យ មិនត្រឹមតែអាចបន្តមានជីវិតទៅមុខបានទេ តែថែមទាំងរីកលូតលាស់ថែមទៀតផង។ សូមអរគុណ !
សូមបញ្ជាក់ថា ៖ សំណេររបស់លោក ជុន ច័ន្ទបុត្រ អ្នកកាសែតនៅនៅវិទ្យុអាស៊ីសេរីដ៏មាន ខួរក្បាលមេរោគ ពេលនេះទើបដឹងសារជាតិថាគាត់ «អន់ជាងក្មេងបៀមដៃ» ខណៈរស់ដោយអាជីព បំភ្លៃកម្ពុជា ដល់កម្ពុជារីកចម្រើន តិចសូមមករស់នៅ ហើយស្នើសុំតួនាទីអីទៅ ? ៕
ដោយ ៖ សុខ ខេមរា