ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៧នាក់

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២០ ខែមីនា ម្សិលមិញនេះ​ បានកើតឡើងចំនួន ៦លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ដូច្នេះ​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! 

ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៦លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ស្រី ០នាក់), រងរបួសសរុប ៧នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ៤នាក់ (ស្រី ០នាក់) រងរបួសស្រាល ៣នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ៥នាក់ (យប់ ៥នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់), មិនគោរពសិទ្ឋិ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ៣នាក់)  និងប្រជែង ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ០នាក់)៕

ដោយ​៖ តារា​


ចែករំលែក៖