ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអវកាសយានិកនៃយានអវកាស Shenzhou-១៩ បញ្ចប់ភារកិច្ចចេញពីកាប៊ីនយានអវកាសលើកទីបីដោយជោគជ័យ ហើយនឹងត្រឡប់មកផែនដីវិញក្នុងរយៈពេលជាងមួយខែបន្ទាប់

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖  នៅយប់ថ្ងៃទី២១ ខែមីនា ក្រុមអវកាសយានិកនៃយានអវកាស Shenzhou-១៩ បានបញ្ចប់ភារកិច្ចចេញពីកាប៊ីនយានអវកាសលើកទីបីដោយជោគជ័យ ហើយនឹងត្រឡប់មកផែនដីវិញក្នុងរយៈពេលជាងមួយខែបន្ទាប់។

នៅវេលាម៉ោង ២០ និង ៥០នាទីនាថ្ងៃដដែល តាមម៉ោងទីក្រុងប៉េកាំង បន្ទាប់ពីចេញពីកាប៊ីនយានអវកាសបំពេញបេសកកម្មរយៈពេលប្រមាណ  ៧ ម៉ោង ក្រុមអវកាសយានិកនៃយានអវកាស Shenzhou-១៩  បានបញ្ចប់ភារកិច្ច ដូចជាការដំឡើងឧបករណ៍ការពារកម្ទេចស្ថានីយអវកាសនិងឧបករណ៍ជំនួយក្រៅកាប៊ីនយានអវកាស និងការត្រួតពិនិត្យ ឧបករណ៍ក្រៅកាប៊ីនយាអវកាស ក្រោមការរួមសហការនិងការគាំទ្រដោយដៃមនុស្សយន្តនិងអ្នកសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនៅលើផែនដី 

គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា រហូតដល់ពេលបច្ចុប្បន្ននេះ ក្រុមអវកាសយានិកនៃយានអវកាស Shenzhou-១៩ បានបំពេញបេសកកម្មក្នុងលំហអវកាស អស់រយៈពេលជិត ៥ ខែ ហើយការងារពិសោធន៍វិទ្យាសាស្ត្រអវកាសផ្សេងៗបានដំណើរការយ៉ាងរលូន។ តាម ផែនការ ក្រុមអវកាសយានិកនឹង ត្រឡប់ មក ផែនដី វិញ ក្នុង រយៈពេល ជាង មួយ ខែបន្ទាប់៕

ដោយ ៖ សិលា


ចែករំលែក៖