ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើប ម៉ាក Lamborghini​ ០១គ្រឿង​ ពាក់ស្លាកលេខ​ កម្ពុជា​ C.L.BOZZ ដែលមាន​តម្លៃ​រាប់សែនដុល្លារ​ សង្ស័យ​ឆ្លង​ចរន្តភ្លើងឆេះខ្ទេច នៅម្តុំជិតស្ពានវត្តអូរត្រេះ

ចែករំលែក៖

​ខេត្ត​ព្រះសីហនុ៖​ រថយន្តស៊េរីទំនើប ម៉ាក Lamborghini​ ០១គ្រឿង​ ពាក់ស្លាកលេខ​ កម្ពុជា​ C.L.BOZZ ពណ៍បៃតង​ ដែលគេស្គាល់ថាមាន​តម្លៃ​រាប់សែនដុល្លារ​ សង្ស័យ​ឆ្លង​ចរន្តភ្លើងឆេះខ្ទេចស្ទើរទាំងស្រុង​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនាំគ្នា​រាយការណ៍​ប្រាប់សមត្ថកិច្ចចុះមក​អន្តរាគមន៍​បាញ់ពន្លត់​ភ្លាមៗ​។ 

ហេតុការណ៍នេះ​ បានកេីតឡេីង​នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នៅម្តុំជិតស្ពានវត្តអូរត្រេះ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ 

ចំពោះមុខ កម្លាំងជំនាញ នៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងនៅទីតាំងកើតហេតុ និងបច្ចុប្បន្នអគ្គិភ័យត្រូវបានរលត់ទាំងស្រុងហើយ៕

ដោយ​៖ តារា​


ចែករំលែក៖