ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាជាតិ និងជា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះលើផេកផ្លូវការរបស់ខ្លួនលោកយ៉ាងដូច្នេះថា,សូម សមត្ថកិច្ចផ្លូវជាតិលេខ៦ ខេត្ត កំពង់ធំ ខេត្ត សៀមរាប ជួយត្រួតពិនិត្យរថយន្តមួយគ្រឿងនេះ ពាក់ស្លាកលេខមុខ និងខាងក្រោយ ខុសគ្នា(គ្មានកន្ទុយរុឺម៉កសណ្ដោងទេ) ហើយកាប៊ីនមុខបិទសងខាងជិតហើយបើកបរជ្រេពេញផ្លូវអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ សូម អរគុណច្រើនបាទ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនបានបញ្ជាក់ចំពោះរថយន្តនេះ ប្រើប្រាស់ស្លាកលេខក្លែង ឬមានបញ្ហាបង្កណាមួយនៅឡើយទេ។ គ្រាន់តែលោកសូមឱ្យសមត្ថកិច្ចមេត្តាជួយពិនិត្យមើលរថយន្តដូចបានបញ្ជាក់ក្នុងរូបដែលលោកបានបង្ហោះ។
សូមជម្រាបជូនផងដែរថា, ចំពោះការប្រើប្រាស់ស្លាកលេខក្លែង គឺជាបទល្មើសព្រហ្មទណ្ឌ ព្រោះមិនមានការចុះបញ្ជីយានយន្ត នៅក្នុងក្រសួងសាធារណការនិងដឹកជញ្ជូន។ ម្យ៉ាងវិញទៀត ! ការប្រើប្រាស់ស្លាកលេខក្លែង ងាយស្រួលឱ្យ បុគ្គលដែលមានបំណងមិនល្អ ឆ្លៀតប្រើប្រាស់ ដឹកជញ្ជូនបទល្មើស ផ្សេងៗ សង្ឃឹមថាសមត្ថកិច្ច និងយកចិត្តទុកណាស់ តាមត្រួតពិនិត្យក្នុងករណីនេះ ៕
ដោយ ៖ សិលា