ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ងត៍បុកកម្មករហើយទៅបុកចូលខ្លោងទ្វារវត្តព្រៃអង្គញ់បាក់ជាប់ទៅមុខលែងរួចនៅក្រុងបាវិតនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនបង្កហើយខណៈក្រុមហ៊ុនព្រមដោះស្រាយចេញលុយកសាងខ្លោងទ្វារឡើងវិញ

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមលោកអែមសុវណ្ណរិទ្ធ អធិការនគរបាលក្រុងបាវិតបានអោយដឹងនារសៀលថ្ងៃទី២២ខែមីនាឆ្នាំ២០២៥នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយជនបង្កបើករថយន្តក្រឡុកស៊ីម៉ងត៍បុកម៉ូតូអ្នកធ្វើដំណើរតាមដងផ្លូវបណ្តាលឱ្យដួលម៉ូតូរងរបួសស្រាល រួចអ្នកបើកបររថយន្តបានបើករត់តាមផ្លូវបេតុង១ខ្សែទៅបុកខ្លោងទ្វារវត្តព្រៃអង្គញ់នោះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើករថយន្តបានហើយ។

    លោកបន្តថា រខាងក្រុមហ៊ុនបានព្រមដោះស្រាយចេញថ្លៃកសាងខ្លោងទ្វារវត្តនេះឡើងវិញទាំងអស់។

    សូមបញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយអ្នកបើករថយន្តក្រឡុកស៊ីម៉ងត៍បានបើកបុកម៉ូតូអ្នកធ្វើដំណើរតាមដងផ្លូវបណ្តាលឱ្យដួលម៉ូតូរងរបួសស្រាល រួចអ្នកបើករថយន្តបង្កបានបើករត់តាមផ្លូវបេតុង១ខ្សែទៅបុកខ្លោងទ្វារវត្តព្រៃអង្គញ់ (ពីខាងត្បូង) ពេញទំហឹងបណ្តាលឲ្យបាក់ខ្លោងទ្វារសង្កត់រថយន្តជាប់ទៅមុខលែងរួច ហើយអ្នកបើកបរបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅជាប់ក្រោមខ្លោងទ្វារ។

   ករណីនេះបានកើតឡើងនៅវេលាម៉ោង ៤៖៣០នាទីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅចំណុចខ្លោងទ្វារវត្តព្រៃអង្គញ់ខាងត្បូងស្ថិតនៅភូមិព្រៃអង្គញ់ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត។

   ប្រជាពលរដ្ឋបានឱ្យដឹងថា រថយន្តបុកខ្លោងទ្វារវត្តនេះបានបុកម៉ូតូកម្មករចេញពីធ្វើការនៅក្រុងបាវិតបណ្តាលឲ្យដួលម៉ូតូរងរបួសស្រាល ហើយបានរត់ចូលស្រុកចន្រ្ទា ពេលមកដល់ខ្លោងទ្វារវត្តព្រៃអង្គញ់ក៏បានបត់រថយន្តចូលតាមផ្លូវបេតុងទៅវត្តព្រៃអង្គញ់់ ក៏បុកកំពូលខ្លោងទ្វារវត្តបាក់ទាំងផ្ទាំងសង្កត់ជាប់រថយន្តទៅមុខលែងរួច អ្នកបើកបរបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល៕

ដោយ៖ សុថាន


ចែករំលែក៖