អន្តរជាតិ ៖ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នាពេលថ្មីៗនេះ ខុទ្ទកាល័យនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបោះពុម្ពផ្សាយ “មតិសំណើស្ដីពីការពង្រឹងបន្ថែមទៀតនូវការងារធ្វើឱ្យគោលនយោបាយពាណិជ្ជកម្មស្របតាមច្បាប់និងបទប្បញ្ញត្តិ” ក្នុងគោលបំណងអនុវត្តការសម្រេចចិត្ត និងការរៀបចំចាត់ចែងនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននីតិកាលទី ២០ ស្តីពីការបង្កើតយន្តការស្របតាមច្បាប់និងបទប្បញ្ញត្តិទូទៅអន្តរជាតិ។
គេហទំព័រ «CCFR China state-controlled media » មតិសំណើនេះចែងថា ការវាយតម្លៃចំពោះការអនុលោមតាមច្បាប់គួរតែជាដំណាក់កាលជាចាំបាច់អាទិភាពមុនពេលដាក់ចេញនូវគោលនយោបាយពាណិជ្ជកម្ម ។ ក្នុងដំណើរការបង្កើតគោលនយោបាយពាណិជ្ជកម្ម ស្ថាប័ននៃក្រុមប្រឹក្សាកិច្ចការរដ្ឋ រដ្ឋបាលប្រជាជនក្នុងតំបន់លើសពីថ្នាក់ស្រុក និងស្ថាប័នរបស់ពួកគេគួរតែធ្វើការវាយតម្លៃចំពោះគោលនយោបាយនិងវិធានការដែលនឹងដាក់ចេញដោយអនុលោមតាមគោលការណ៍ស្តីពី “អ្នកណាបង្កើតច្បាប់ អ្នកនោះទទួលខុសត្រូវ ការវាយតម្លៃ” ក្នុងន័យធ្វើឱ្យវាស្របតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក និងការសន្យាចូលជាសមាជិករបស់ប្រទេសចិន។ ក្រសួងពាណិជ្ជកម្មចិនគួរតែធ្វើការពិភាក្សានិងការចរចាយ៉ាងសកម្ម ជាមួយរដ្ឋសមាជិកដទៃទៀតនៃអង្គការពាណិជ្ជកម្មពិភពលោកដែលចាត់វិធានការល្មើសច្បាប់ចំពោះប្រទេសចិន ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ របស់សហគ្រាសចិននៅក្រៅប្រទេស៕
ដោយ ៖ សិលា