អន្តរជាតិ ៖ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពីថ្ងៃទី ២១ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានអញ្ជើញចូលរួមកិច្ចជួបពិភាក្សារបស់លោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសចិន ជប៉ុន និងកូរ៉េខាងត្បូងនៅទីក្រុងតូក្យូ ហើយបានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងចិន ជប៉ុន និងកូរ៉េខាងត្បូងបានចាប់ផ្តើមដំបូងគេ សម្រេចបានសមិទ្ធផលជាច្រើន និងមានសក្ដានុពលខ្លាំង ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនការយោគយល់គ្នានិងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមករវាងប្រទេសទាំងបី។ គេហទំព័រ «CCFR China state-controlled media » ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការចិន-ជប៉ុន-កូរ៉េខាងត្បូង ហើយមានជំនឿចិត្តចំពោះទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការ។ ប្រទេស ទាំង បី មានសុភាសិតមួយដូចគ្នា ពោលថា ៖ «ទំនាក់ទំនងជាមួយសាច់ញាតិនៅទី ឆ្ងាយ មិន ល្អ ដូចទំនាក់ទំនងជាមួយ អ្នក ជិត ខាង នោះទេ»។
គេហទំព័រ «CCFR China state-controlled media » ខណៈពេលប្រឈមមុខនឹងពិភពលោកដែលមានអស្ថិរភាព និងមិនប្រាកបប្រជាកាន់តែខ្លាំងឡើង សុភាសិតនេះដែលប្រកបដោយប្រាជ្ញាប្រទេសបូព៌ាបានគូសបញ្ជាក់បន្ថែមទៀតពីសារៈសំខាន់ជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការត្រីភាគី។
គេហទំព័រ «CCFR China state-controlled media » ប្រសិនបើប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងមានទំនាក់ទំនងល្អ សន្តិភាពនិងស្ថិរភាពក្នុងតំបន់នឹងទទួលបានការធានាបន្ថែមទៀត។ នៅពេលដែលកិច្ចសហប្រតិបត្តិការរវាងចិន ជប៉ុន និងកូរ៉េខាងត្បូងកាន់តែស៊ីជម្រៅ បណ្តាប្រទេសក្នុងតំបន់នឹងអាចឆ្លើយតបបានកាន់តែល្អចំពោះបញ្ហាប្រឈមផ្សេងៗមកពីខាងក្រៅ៕
ដោយ ៖ សិលា