ខ្សែការពារស្លាបឆ្វេង Myles Lewis-Skelly រកបានគ្រាប់មួយគ្រាប់ឱ្យក្រុមជម្រើសជាតិអង់គ្លេសក្នុងជ័យជម្នះ2-0លើក្រុមជម្រើសជាតិអាល់បានី។
តារាវ័យក្មេងរបស់ក្លឹបArsenalនេះ ត្រូវការពេលត្រឹមតែ 20 នាទីប៉ុណ្ណោះ ដើម្បីបំបែកកំណត់ត្រាជាកីឡាករវ័យក្មេងជាងគេជាប់ជម្រើសជាតិលើកដំបូងនិងអាចស៊ុតបញ្ចូលទីបានលឿនបំផុតជាងគេ។
Lewis-Skelly បានស៊ុតបញ្ចូលទីយ៉ាងល្អតាមប្រលោះជើងអ្នកចាំទីអាល់បានី Thomas Strakosha ក្រោយការបញ្ចូនបាល់យ៉ាងច្បាស់ពី Jude Bellingham។
មួយគ្រាប់នេះ ធ្វើឱ្យ Lewis-Skelly ក្លាយជាអ្នកស៊ុតបញ្ចូលទីវ័យក្មេងបំផុតមិនធ្លាប់មានរបស់អង់គ្លេសដែលមានអាយុ 18 ឆ្នាំ និង 176 ថ្ងៃ។ ហើយវាក៏បានបានបំបែកកំណត់ត្រារបស់ Marcus Rashford ដែលបានស៊ុតបញ្ចូលទីអូស្ត្រាលីក្នុងខែឧសភា ឆ្នាំ 2016 ដែលមានអាយុ 18 ឆ្នាំ និង 209 ថ្ងៃ ៕
ដោយ៖ ភារៈ