ព័ត៌មានទាន់ហេតុការណ៍៖

លោក Ishiba Shigeru នាយករដ្ឋមន្រ្តីជប៉ុន ជួប ពិភាក្សាការងារ ជាមួយ លោក Wang Yi សមាជិក ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពី ថ្ងៃ ទី ២១ ខែ មីនា លោក Ishiba Shigeru នាយករដ្ឋមន្រ្តី ជប៉ុនបាន ជួប ពិភាក្សាការងារ ជាមួយ លោក Wang Yi សមាជិក ការិយាល័យ នយោបាយ នៃ គណៈកម្មាធិការ មជ្ឈិម បក្សកុម្មុយនីស្ត ចិនដែល អញ្ជើញ បំពេញ ទស្សនកិច្ច នៅក្រុង តូក្យូ ប្រទេស ជប៉ុន ។

គេហទំព័រ «CCFR China state-controlled media » លោក WangYi បាន ពាំនាំនូវ ការ សួរសុខទុក្ខ របស់ មេដឹក នាំ ចិន ចំពោះ លោក Ishiba Shigeru  លោក បាន ថ្លែងថា តាំងពីលោកនាយករដ្ឋមន្រ្តី ឡើង កាន់ តំណែងមក ចិននិង ជប៉ុន បាន ចាប់ ដំណើរ ការ ឡើង វិញ នូវការ ធ្វើ ឱ្យ ប្រសើរឡើងនៃ ទំនាក់ ទំនង ទ្វេភាគី ។ ចិន និង ជប៉ុន សុទ្ធ តែ ជា ប្រទេស មាន ឥទ្ធិពល ដ៏ សំខាន់ ភាគី ទាំង ពីរ គួរ តែជំរុញការ ជឿ ទុក ចិត្ត គ្នា ទៅ វិញ ទៅមក និង កិច្ច សហប្រតិបត្តិការ   ដើម្បី ផ្តល់ ស្ថិរភាព និង លក្ខណៈប្រាកដប្រជា កាន់ តែ ច្រើន ដល់ ពិភពលោក ។

គេហទំព័រ «CCFR China state-controlled media » លោក  Wang Yi  បាន សង្កត់ ធ្ងន់ថា ភាគី ជប៉ុន គួរ តែប្រកាន់ ខ្ជាប់ នូវ គោល ការណ៍ ដែល កំណត់ ដោយ ឯក សារនយោបាយ ចំនួន ៤ ដូចជា សេចក្តីថ្លែងការណ៍ រួម រវាង ចិននិង ជប៉ុន គាំពារ ឱ្យ បាន ល្អ នូវ មូល ដ្ឋាន នយោបាយ និង ច្បាប់ នៃ ទំនាក់ ទំនង រវាង ប្រទេស ទាំង ពីរ អនុវត្ត យ៉ាង ប្រាកដប្រជា នូវការ សន្យា ផ្នែក នយោបាយ ដ៏ សំខាន់ លើ បញ្ហា ប្រវត្តិសាស្រ្ត និង បញ្ហា តៃវ៉ាន់ ។ ឆ្នាំ នេះ គឺ ជា ខួប ៨០ ឆ្នាំ នៃជ័យជម្នះលើសង្គ្រាម របស់ ប្រជាជនចិន ប្រឆាំង នឹង ការឈ្លានពានរបស់ជប៉ុន នៅក្នុង គ្រា ដ៏ សំខាន់ នេះ សង្ឃឹម ថា ជប៉ុន អាច ធ្វើ ការ ជ្រើសរើស ប្រកប ដោយ បញ្ញា ដើម្បី បញ្ចេញ សញ្ញា ដ៏ ត្រឹម ត្រូវ ចំពោះ ពិភពលោក ដោយ ប្រកាន់ ខ្ជាប់ នូវ អាកប្បកិរិយា ទទួល ខុសត្រូវ ចំពោះ ប្រវត្តិសាស្រ្ត ប្រជាជន និង អនាគត។

គេហទំព័រ «CCFR China state-controlled media » ជា ការ ឆ្លើយ តប លោក Ishiba Shigeru បាន ផ្តាំផ្ញើ លោក   Wang Yi ឱ្យ ជូយ ពាំនាំ នូវ ការ សួរសុខទុក្ខ យ៉ាង ស្មោះ ស្ម័គ្រទៅកាន់ មេដឹក នាំ ចិន លោក បាន ថ្លែងថា ភាគី ជប៉ុន ឈ្វេង យល់ យ៉ាង ពេញ លេញ នូវ អត្ថន័យ ដ៏ សំខាន់ នៃ ឯកសារ នយោបាយ ជប៉ុន និង ចិនចំនួន ៤ គោរព គោល ជំហររបស់ ប្រទេស ចិន និង មាន ឆន្ទៈ បង្កើន ការ ផ្លាស់ ប្តូរ និង កិច្ច សហ ប្រតិបត្តិការ ជាមួយ ភាគី ចិន ដើម្បី ជំរុញ ឱ្យ ទំនាក់ ទំនង រវា ងប្រទេស ទាំង ពីរ អភិវឌ្ឍទៅ មុខ ក្នុង ន័យ ផ្តល់ ផលប្រយោជន៍ កាន់ តែច្រើនដល់ ប្រជាជននៃ ប្រទេស ទាំងពីរ ៕

ដោយ ៖ សិលា


ចែករំលែក៖