ការជួលការិយាល័យពិសេសនៅទីក្រុង ហូជីមិញប្រទេសវៀតណាមបានឈានដល់កម្រិតខ្ពស់រយៈពេលប្រាំឆ្នាំគឺ តម្លៃជាមធ្យម 67 ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េកាលពីឆ្នាំមុន បន្ទាប់ពីកើនឡើង 2.2% ពីឆ្នាំ 2023។
ថ្លៃជួលការិយាល័យគ្រប់កំរិត(តម្លៃសមរម្យ កម្រិតមធ្យម និងខ្ពស់បំផុត) ជាមធ្យមបានកើនឡើង 1.6% ដោយចាប់ផ្តើមពី 36 ដុល្លារ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL វៀតណាម។
ចំណែកទិន្នន័យពីអ្នកស្រាវជ្រាវទីផ្សារ Knight Frank បញ្ជាក់ពីនិន្នាការកើនឡើង ដោយបង្ហាញពីការជួលការិយាល័យកម្រិតខ្ពស់បានកើនឡើង 3% កាលពីឆ្នាំមុនដល់ 61 ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ការសិក្សាខាងលើក៏បានបញ្ជាក់ថា ថាអត្រាកាន់កាប់នៅក្នុងអគារការិយាល័យថ្មីគឺ មានចន្លោះពី 88-90% ។
ទីប្រឹក្សាអចលនទ្រព្យមួយផ្សេងទៀត លោក Savills បាននិយាយថា ទីផ្សារការិយាល័យក្នុងក្រុងហូជីមិញបានកើនឡើងជាលំដាប់ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
លោកស្រី Trang Le នាយកប្រតិបត្តិនៃក្រុមហ៊ុន JLL Vietnam បាននិយាយថា ការងើបឡើងវិញនៃតម្រូវការពីអាជីវកម្មក្នុងស្រុក និងអន្តរជាតិ គឺជាកត្តាជំរុញដ៏សំខាន់ ដែលអនុញ្ញាតឱ្យម្ចាស់ការិយាល័យលំដាប់ខ្ពស់អាចឡើងថ្លៃដោយទំនុកចិត្ត។ អ្នកស្រីបានបន្ថែមថាកាលពីឆ្នាំមុន អត្រាការិយាល័យទំនេរបានធ្លាក់ចុះមកត្រឹមតែ 6% សម្រាប់អគារកម្រិតខ្ពស់ និង 12% នៅទូទាំងទីផ្សារការិយាល័យជួលទាំងអស់។
ក្រុមហ៊ុនជប៉ុនមានសកម្មភាពច្រើនជាងគេក្នុងការជួលការិយាល័យដែលមានចំនួន 19% នៃក្រុមហ៊ុនជាង 75 ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលថ្មីនៅ ទីក្រុងហូជីមិញ នេះបើយោងតាមទិន្នន័យរបស់ JLL បានបង្ហាញ។
ក្រុមហ៊ុនវៀតណាមស្ថិតនៅលំដាប់ទីពីរ ដោយមានក្រុមហ៊ុនកូរ៉េខាងត្បូង និងអាអាមេរិឈរលេខរៀងពីក្រោយ។
វិស័យព័ត៌មានវិទ្យា និងទំនាក់ទនង នាំមុខគេលើតម្រូវការសម្រាប់ការិយាល័យ (ស្មើរនឹង 30% នៃតំបន់ជួលសរុប) បន្ទាប់មកគឺវិស័យហិរញ្ញវត្ថុ និងធនាគារ ឧស្សាហកម្មលក់រាយ និងឱសថ ៕
ដោយ៖ ភារៈ