តារាវាយកូនហ្គោលស្រ្តីដែលជក់បារីឥតដាច់ Charley Hullបានសន្យាថានឹងលះបង់បារីចំនួន២ខែដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
Hull បានសន្យាដល់កីឡាករ Ryan Evans ថានឹងបង់ប្រាក់ចំនួន ១ម៉ឺន៣ពាន់ដុល្លារប្រសិនបើនាងបរាជ័យក្នុងការឈប់ជក់បារីក្នុងរយៈពេលពីរខែខាងមុខ។
នៅក្នុងវីដេអូនៅលើ Instagram កីឡាករវាយកូនហ្គោលជនជាតិអង់គ្លេសត្រូវបានគេមើលឃើញថាបានប្រគល់កញ្ចប់បារីទៅឱ្យ Evans ហើយភ្នាល់គាត់ចំនួន១ម៉ឺនផោន ថានាងនឹងមិនប៉ះមួយកញ្ចប់ផ្សេងទៀតទេសម្រាប់អនាគតដ៏ខ្លីខាងមុខ។
នាងនិយាយក្នុងឃ្លីបនេះថា “ថ្ងៃនេះ ខ្ញុំបានសម្រេចចិត្តឈប់ជក់បារីហើយ ខ្ញុំនឹងភ្នាល់ 10,000 ផោនជាមួយអ្នក។ Hull ដែលជាកីឡាការិនីលំដាប់ទី 10 របស់ពិភពលោកត្រូវបានគេដាក់ឈ្មោះថាជាតារាល្បីនាពេលអនាគតនៃពិភពកីឡាវាយកូនហ្គោល ដោយបានលេងក្នុងការប្រកួតស្ម័គ្រចិត្តជាច្រើនក្នុងវ័យជំទង់ និងជាផ្នែកមួយនៃក្រុមអឺរ៉ុបដែលបានឈ្នះពានរង្វាន់ Solheim Cup ក្នុងឆ្នាំ 2023 ៕
ដោយ៖ ភារៈ