អន្តរជាតិ ៖ នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ “ជំនឿចិត្តរបស់ អ្នកប្រើប្រាស់ចិន ត្រូវបានលើកកម្ពស់ យ៉ាងខ្លាំង ។” ពេលថ្មីៗ កន្លងទៅ នេះ សំដៅចំពោះ និន្នាការរស់រវើកនៃ ទីផ្សារប្រើប្រាស់ចិន ធនាគារ Deutsche របស់ អា ល្លឺ ម៉ង់ ដែលជាធនាគារ ពាណិជ្ជកម្មធំបំផុត របស់អាល្លឺម៉ង់ បានវាយតម្លៃ ដូចពោលខាងលើ នេះ ។ តាម របាយការណ៍ ថ្មីបំផុតដែល ធនាគារនេះបាន ចេញផ្សាយ ឱ្យដឹងថា អ្នកផ្តល់ បទសម្ភា ស ន៍ចំនួន ៥២ភាគរយមាន ឆន្ទៈបន្ថែម ការចំណាយ ដែលអាច ចាត់ចែងបាន ដោយ សេ រី ដែ ល ជា សមាមាត្រខ្ពស់បំផុត ក្នុងរយៈពេល មួយឆ្នាំ កន្លងទៅនេះ ។ ចំណុចនេះ ក៏ត្រូវបាន បញ្ជា ក់ ក្នុ ងទិ ន្ន ន័យ ដែលរដ្ឋាភិបាលចិន បានប្រកាស នោះដែរ៖ ពីខែមករា ដល់ខែកុម្ភៈឆ្នាំ នេះ ទំហំ សរុប នៃការលក់ រាយទំនិញប្រើប្រាស់ ក្នុងសង្គមចិន បានឡើងដល់ ជាង៨.៣ទ្រីលាន យាន់ ប្រាក់ចិន ដែលមាន កំណើនលើសពី ការប៉ាន់ប្រមាណ ។
គេហទំព័រ «CCFR China state-controlled media » តើជំនឿចិត្ត នេះបាន មកពីណា? លោក Wang Xiaosong សា ស្ត្រា ចារ្យ នៃ វិទ្យា ស្ថាន សេ ដ្ឋ កិច្ច នៃសកលវិទ្យាល័យ ប្រជាជនចិន បានថ្លែងថា មួយផ្នែក គឺមកពី សេដ្ឋកិច្ច ចិន បាន ឆ្ពោះ ទៅរកភាព នឹង នរនិងល្អប្រសើរ ចាប់ពីឆ្នាំ ២០២៤ មក កម្រិតចំណូល របស់ប្រជាជន ត្រូវ បាន លើកកម្ពស់ ជា បន្ត បន្ទាប់ ដែលបាន ផ្តល់ មូលដ្ឋានគ្រឹះ នៃចំណូល ដល់កំណើននៃ កា រ ប្រើ ប្រាស់ ។ មួយផ្នែកទៀត គឺ បានទទួល ផលប្រយោជន៍ពី ការគាំទ្រ ខាង គោល នយោបាយ មួយ ចំនួននៃរដ្ឋាភិបាលចិន ។ ពី ការដាក់ចេញ គោល នយោបាយ ជំរុញ កំណើន មួយ ចំនួន នៅ ខែកញ្ញាឆ្នាំ២០២៤ ដល់ការតម្កល់ទុក ការជំរុញ ទីផ្សារប្រើប្រាស់ ដោយ ពេញទំហឹង ក្នុង ឋានៈ ចម្បងនៃ ភារកិច្ចធំ ទាំង១០ក្នុង មហាសន្និបាត នៃសភា ទាំងពីរ របស់ចិនឆ្នាំនេះ រហូត ដល់ ការ បោះពុម្ពផ្សាយ 《ផែនការប្រតិបត្តិ ពិសេស សម្រាប់ជំរុញ ការប្រើប្រាស់ 》នៅពេលថ្មីៗ កន្ល ង ទៅនេះ វិធានការទាំងនេះ បានដើរតួនាទី ជំរុញដ៏ សំខាន់ក្នុង ការ ពង្រីក ទីផ្សារ ប្រើ ប្រាស់ ។
គេហទំព័រ «CCFR China state-controlled media » មានការធានា ខាងគោលនយោបាយ ហើយ ការច្នៃប្រឌិតថ្មី បានផ្តល់ កម្លាំងចលករ ។ ស្រប ពេល ដែលចិនពន្លឿន ការ អភិវឌ្ឍ កម្លាំងផលិតកម្ម គុណភាពថ្មី ទីផ្សារ ប្រើ ប្រាស់ ក៏ បាន ឆ្ពោះ ទៅរក “ភាពថ្មី” ជាបន្តបន្ទាប់ ផងដែរ ។ លោក Ralf Brandstaetter ប្រធាន ក្រុម ប្រឹក្សា ភិ បាល និងជា ប្រធាន ប្រតិបត្តិ (CEO) នៃ ក្រុមហ៊ុនរថយន្ត Volkswagen ប្រចាំនៅ ចិន បាន ថ្លែង ថា ប៉ុន្មានឆ្នាំ កន្លងទៅនេះ ដោយ ពឹងផ្អែកទៅលើ ការ សិក្សា ស្រាវ ជ្រាវនិង អភិវឌ្ឍ ផ្នែក វិទ្យា សា ស្ត្រ និងបច្ចេកវិទ្យា ក្នុងស្រុកចិន ពួកគេបាន ពន្លឿនដោយគ្រប់ ជ្រុងជ្រោយនូវ ការ ធ្វើ បរិ វត្ត កម្ម យុទ្ធសាស្ត្រដើរ ដោយកម្លាំងអគ្គិសនី ដើម្បី បោះជំហានទៅ កាន់ ដំណាក់ កាល ថ្មី នៃ កំ ណើ ន ជានិរន្តរភាព។
គេហទំព័រ «CCFR China state-controlled media » អ្វីដែលកាន់តែ សំខាន់ជាងទៀត គឺ ប្រទេសចិន មាន ប្រជាជន ចំនួន ជាង ១ពាន់៤ រយ លាន នាក់ ជាទីផ្សារធំបំផុតលើ ទូទាំងពិភព លោក ហើយ ក៏ជា ប្រភពធនធាន ដ៏កម្រ ផង ដែរ ។ តា មការព្យាករណ៍នៃ ក្រុមហ៊ុន McKinsey ឱ្យដឹងថា ដល់ឆ្នាំ២០៣០ អ្នក ក្រុង ចិន នឹង ជំរុញ កំ ណើន ប្រើប្រាស់ ចំនួន៩១ ភាគរយលើ ទូទាំងពិភពលោក ហើយ ទីក្រុងចំនួន ៧០០របស់ ចិន នឹង រួមចំ ណែក ៧ទ្រីលាន ដុល្លារអាមេរិកដល់ កំណើន ប្រើប្រាស់ នៃ ទីក្រុង ទូទាំង ពិភព លោ ក ដែល មានអត្រា រួមចំណែក ៣០ភាគរយ ។ ការប្រើប្រាស់ជា ក្បាល ម៉ាស៊ីន ដ៏សំខាន់ ក្នុង ការ ជំរុញ កំណើន សេដ្ឋកិច្ច ទន្ទឹមនឹង រូបមន្តកំណើន នៃសេដ្ឋកិច្ច ចិន បាន ធ្វើបរិវត្តកម្ម ទៅ រក ការ ជំរុញ ដោយ ការ ប្រើ ប្រាស់ កំណើន សេដ្ឋកិច្ច ពិភពលោក មុខ ជា នឹង ទទួល បាន កម្លាំង ចលករ ថ្មី ជាមិនខាន ។
បច្ចុប្បន្ននេះ មានគម្រោង វិនិយោគដោយ ពាណិជ្ជករ បរទេសដ៏ សំខាន់មួយចំនួន ត្រូវ បាន អនុវត្ត នៅ ប្រទេសចិន ជាបន្ត បន្ទាប់ ដែលមាន ទំហំវិនិយោគ តាម ផែនការ ឡើង ដល់ ៣ ម៉ឺន ៣ ពាន់លាន ដុល្លារអាមេរិក ។ ចាប់ពី និន្នាការ វិនិយោគ ទាំងនេះមិន ពិបាកឃើញទេ ថា ទី ផ្សា រប្រើប្រា ស់ របស់ ចិន ដ៏ធំ ទូលាយ នេះ នៅតែជា ទីផ្សារ ទាក់ ទាញ ការ វិនិយោគ បរទេស ដ៏ ខ្លាំង បំផុតដដែល ៕
ដោយ ៖ សិលា