ព័ត៌មានទាន់ហេតុការណ៍៖

កុមារា រចនា បញ្ញាសិទ្ធ អាយុ ១ឆ្នាំ៩ខែ ដែលមានបញ្ហាគាំងម្រាមដៃ ទទួលការព្យាបាលវះកាត់កែលម្អម្រាមដៃឡើងវិញនៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នពេញ ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បានបញ្ជាក់ឱ្យដឹងថា ៖ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បាននាំ កុមារា រចនា បញ្ញាសិទ្ធ អាយុ ១ឆ្នាំ៩ខែ ដែលមានបញ្ហាគាំងម្រាមដៃកណ្តាលបន្ទាប់ពីរលាកទឹកក្តៅ ពិបាកក្នុងការប្រើប្រាស់ប្រអប់ដៃ ដែលមានទីលំនៅ ភូមិសែនសុខទី២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មកទទួលការព្យាបាលវះកាត់កែលម្អម្រាមដៃឡើងវិញនៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។

បច្ចុប្បន្ន កុមារាទទួលការពិនិត្យ វះកាត់ ព្យាបាលដោយល្អិតល្អន់ និងជោគជ័យ ដោយក្រុមគ្រូពេទ្យឯកទេសរបស់សម្តេចធិបតីនិងលោកជំទាវបណ្ឌិត។ 

សម្តេចធិបតី និងលោកស្រីបណ្ឌិត ក៏បានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការវះកាត់ព្យាបាល និងការចំណាយលើអាហារប្រចាំថ្ងៃជូនក្រុមគ្រួសារកុមារាផងដែរ។

ទឹកចិត្តដ៏មហាសប្បុរសនេះ ធ្វើឱ្យ ក្រុមគ្រួសារកុមារាមានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។

កម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌ ៕

ដោយ ៖ សិលា


ចែករំលែក៖