ព័ត៌មានទាន់ហេតុការណ៍៖

កាតព្វកិច្ចបួសខែរ៉ាម៉ាឌន គឺជាសសរស្តម្ភទី៤ នៃសាសនា ឥស្លាម ក្នុងចំណោមសសរស្តម្ភទាំង ៥

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ៖ កាតព្វកិច្ចបួសខែរ៉ាម៉ាឌន គឺជាសសរស្តម្ភទី៤ នៃសាសនា ឥស្លាម ក្នុងចំណោមសសរស្តម្ភទាំង ៥ ។ 

សម្តេចធិបតី បន្តថា ៖ ខែរ៉ាម៉ាឌន គឺជាខែទី៩ និងត្រូវបានប្រសិទ្ធនាមជាខែដ៏ពិសិដ្ឋនៃសាសនាឥស្លាមផងដែរ ដែលជាខែជំរុញឱ្យជនម៉ូស្លីមទាំងឡាយ ខិតខំប្រឹងប្រែងប្រព្រឹត្តអំពើល្អឱ្យបានកាន់តែច្រើន ពិសេស គឺជួយដល់អ្នកក្រខ្សត់ខ្វះលទ្ធភាព ។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្ថែមពីនេះ មូលហេតុសំខាន់ចម្បងមួយទៀត ក្រៅការបួស ឬតមអាហារ អំណត់នាពេលថ្ងៃ សាសនាឥស្លាម ក៏បានជំរុញ និងលើកទឹកចិត្តដល់សាសនិកទាំងអស់ ក្នុងការសូត្រគម្ពីរអាល់គូរអានឱ្យបានច្រើនផងដែរ ព្រោះថា ខែរ៉ាម៉ាឌន គឺជាខែដែលអល់ឡោះ បានបញ្ចុះគម្ពីរអាល់គូរអានជាលើកដំបូង តាមរយៈ ព្យាការីម៉ូហាំម៉ាត់ ដើម្បីផ្សព្វផ្សាយដល់ជនម៉ូស្លីមទាំងអស់ ៕

ដោយ ៖ សិលា


ចែករំលែក៖