ព័ត៌មានទាន់ហេតុការណ៍៖

យវុជនម្នាក់ត្រូវក្រុមជនបរទេសចោទប្រកាន់ថាបានឆក់ទូរស័ព្ទដៃរបស់គាត់

ចែករំលែក៖

ភ្នំពេញ៖ ជនបរទេសមួយក្រុមបានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់គាត់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកនាំខ្លួនយកទៅធ្វើការសួរនាំ។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ខែមីនាឆ្នាំ២០២៥នៅចំណុចម្ដុំមាត់ទន្លេសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីនារីម្នាក់ដែលនៅជាមួយជនបរទេសបានអោយដឹងថា មុនពេលកើតហេតុមានជនសង្ស័យបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីបុរសបរទេសខាងលើរួចព្យាយាមបើករត់ស្រាប់តែពេលនោះមានគ្នាជនបរទេសបើកម៉ូតូដេញតាម។នារីខាងលើបានបន្តថាពេលដេញតាមនោះគាត់បានមើលMapsតាមនាឡិកាដៃរហូតតាមមកទាន់នៅផ្លូវ១៥៤កែង១៩ក្នុងមូលដ្ឋានសង្កាត់ផ្សារកណ្ដាលទី២ក៏បានធាក់ម៉ូតូជនសង្ស័យដួលនិងឃាត់បានម្នាក់ចំណែកម្នាក់ទៀតបានលើកម៉ូតូនិងជិះគេចខ្លួនបាត់។

ចំពោះករណីខាងលើនេះដែរត្រូវបានសង្ស័យនិយាយប្រាប់បងប្អូនប្រជាពលរដ្ឋនិងក្រុមជនបរទេសថា ខ្លួនមិនបានឆក់ទេតែទោះជាយ៉ាងណាក៏ក្រុមជនបរទេសខាងលើនេះនៅតែចោទលើយុវជននោះថាពិតជាបានធ្វើសកម្មភាពឆក់គាត់មែន។

បន្ទាប់ពីសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្ដាលទី២បានចុះមកនិងនាំខ្លួនជនសង្ស័យខាងលើទៅធ្វើការសួរនាំដើម្បីអោយដឹងច្បាស់ថាករណីខាងលើនេះឆក់នៅទីណា។ក្រោយពីយកដល់ប៉ុស្តិ៍ទើបសមត្ថកិច្ចសួរនាំទៅបានដឹងថា ឆក់នៅម្ដុំមាត់ទន្លេសង្កាត់ជ័យជំនះតែក្រុមជនបរទេសតាមទាន់នៅផ្លូវ១៥៤កែង១៩សង្កាត់ផ្សារកណ្ដាលទី២។

បច្ចុប្បន្នជនសង្ស័យខាងលើរួមជាមួយជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្ដាលទី២ដឹកយកទៅប្រគល់អោយប៉ុស្តិ៍ជ័យជំនះវិញដើម្បីសួរនាំនិងអនុវត្តនីតិវិធីច្បាប់៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖