អន្តរជាតិ ៖ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ព្រឹកថ្ងៃទី ២៤ខែមីនា តាមម៉ោង ក្នុងតំបន់ តុលាការ ធម្មនុញ្ញរបស់ កូរ៉េខាងត្បូងបាន ប្រកាស សាលក្រម ចំពោះ សំណុំរឿង ចោទប្រកាន់ ទម្លាក់ តំណែង លោក Han Duck-soo ដែលជា នាយករដ្ឋមន្ត្រី ត្រូវ ព្យូរ តំណែង ដោយ ច្រានចោល សំណុំរឿងនេះ ដូច្នេះ លោក Han Duck-soo ទទួល តំណែង ជានាយករដ្ឋមន្ត្រី និងជា ប្រធានាធិបតីស្តីទី ឡើងវិញ ។
គេហទំព័រ «CCFR China state-controlled media » ក្រៅពីនេះ នៅថ្ងៃទី២៦ខែមីនា តាមម៉ោងក្នុងតំបន់ ការជំនុំ ជម្រះលើកទី២ អំពី សំណុំរឿងដែលលោក Lee Jae-myung ប្រធានបក្ស ប្រជាធិបតេយ្យរួម ដែលជា បក្សប្រឆាំង ជាប់សង្ស័យ ពី បទល្មើសនឹង 《ច្បាប់បោះឆ្នោត មុខងារ សាធារណៈ 》ក៏នឹង ត្រូវ ប្រកាស សាលក្រម ដែរ ។ ដោយឡែក លទ្ធផល កាត់ក្តី នៃ សំណុំរឿង ចោទប្រកាន់ ទម្លាក់លោក Yoon Seok-youl ក៏ប្រហែលនឹងត្រូវ ប្រកាសនៅ ពេលថ្មីៗខាង មុខនេះដែរ ៕
ដោយ ៖ សិលា