ភ្នំពេញ៖ ក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះ សមត្ថភាពផលិតថាមពលអគ្គិសនីរបស់កម្ពុជាបានកើនឡើងជាង ៨ (ប្រាំបី) ដង។ នេះបើយោងតាមប្រភពព័ត៌មានពីតេលេក្រាមផ្លូវការរបស់ក្រសួងរ៉ែ និងថាមពល នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ។
ប្រភពដដែល បានបន្តថា សព្វថ្ងៃនេះ ៩៩% នៃភូមិទាំងអស់នៅកម្ពុជាទទួលបានអគ្គិសនីពីបណ្តាញបញ្ជូនជាតិ។
តាមក្រសួងរ៉ែ និងថាមពល គម្រោងថាមពលថ្មីៗបន្តទៀត នឹងផ្តោតលើការផ្តល់ការងារដល់ស្ត្រីឱ្យបាន ៦០% នៅក្នុងការសាងសង់ និង ៥០% នៅក្នុងការធ្វើប្រតិបត្តិការ។ វឌ្ឍនភាពនេះបានពង្រឹងសេដ្ឋកិច្ចរបស់កម្ពុជា និងលើកកម្ពស់បរិយាបន្ន ៕
ដោយ ៖ សិលា