ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា រដ្ឋបាលខេត្តសៀមរាប មានធ្វើការ ដេញថ្លៃជាសាធារណៈ ដេីម្បីផ្គត់ផ្គង់ទំនិញ ឆ្នាំ២០២៥ ជូនរដ្ឋបាលខេត្តសៀមរាបដូចខាងក្រោម៖
គម្រោងសម្រាប់ធ្វើការដេញថ្លៃមាន៖
១-ផ្គត់ផ្គង់ សម្ភារការិយាល័យ និងបោះពុម្ព
២-ផ្គត់ផ្គង់ ឯកសណ្ឋានមន្ត្រីរាជការ
៣-ផ្គត់ផ្គង់ សម្ភារ និងបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា
៤-ផ្គត់ផ្គង់ គ្រឿងសង្ហារឹម
៥-ផ្គត់ផ្គង់ ត្រីខកំប៉ុង អង្ករ មីកំប៉ុង និងស្បៀងរដ្ឋបាល
កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃនៅម៉ោង ៨:០០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ និងកាលបរិច្ឆេទបើកសំណើដេញថ្លៃវេលាម៉ោង ៨:០០ នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។
ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈទូរស័ព្ទទាក់ទងលេខ ០៦៣ ៧៦៥ ៥៩០ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ រៀងរាល់ម៉ោងធ្វើការ៕
ដោយ ៖ សិលា