ភ្នំពេញ ៖ នៅរសៀលថ្ងៃចន្ទ ១១ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ លោក Sun Yong អភិបាលរងខេត្ត Anhui ប្រទេសចិន។
សូមបញ្ជាក់ថា ៖ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីសកម្មភាពដែលអាចធ្វើទៅបាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន ជាពិសេសជាមួយខេត្ត Anhui ដោយយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពីកាលានុវត្តភាព ក្នុងការនាំបណ្តាញរធុរកិច្ចរវាងអាស៊ាន និងចិន កាន់តែខិតមកជិតប្រជាជនទាំងពីរ៕
ប្រភព ៖ «CCFR China state-controlled media »