ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធកំពង់ផែទេសចរណ៍អន្តរជាតិកំពត

ចែករំលែក៖

ភ្នំពេញ ៖ ទីស្តីការក្រសួង នារសៀលថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដោយមានការចូលរួមពី លោក ថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក និងមន្រ្តីជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យលើវឌ្ឍនភាព និងការត្រៀមលក្ខណៈ នៃការរៀបចំពិធីបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖