ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ សម្ដេច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន និងពិសាភោជនាហារសាមគ្គីជា មួយសាសនិកអ៊ិស្លាមនៅកម្ពុជា។ ក្នុងពិធីនេះ សម្ដេចធិបតីបានលើកឡើងពីកត្តាសំខាន់នៃសុខដុម ភាពជាតិសាសន៍ និងសាសនានៅកម្ពុជា ដែលជាគំរូដ៏ល្អមួយសម្រាប់ពិភពលោក។
ក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន និងពិសាភោជនាហារសាមគ្គីជាមួយសាសនិកអ៊ិស្លាមនៅកម្ពុជានាល្ងាចថ្ងៃនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្ដេចបានមានប្រសាសន៍លើក ឡើងពីសារៈសំខាន់នៃសុខដុមភាពជាតិសាសន៍ និងសាសនានៅកម្ពុជា។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា កត្តានេះគឺជាគំរូដ៏ល្អមួយសម្រាប់ពិភពលោក។
សម្ដេចធិបតីរំលេចបន្ថែមថា ដោយសារតែកម្ពុជារក្សាបាននូវសុខដុមភាពនៃជាតិសាសន៍ និងសាស នាបែបនេះហើយ ទើបកាលពីពេលថ្មីៗកន្លងមកនេះ អង្គការសហប្រជាជាតិបានប្រគល់នូវតួនាទីដ៏សំ ខាន់មួយដល់កម្ពុជា។
តំណាងសាសនាអ៊ិស្លាមបានលើកឡើងដែរថា សហគមន៍អន្តរជាតិ បានកោតសរសើរចំពោះកម្ពុជា និងបានមកសិក្សាស្វែងយល់ដកយកបទពិសោធន៍ពីកម្ពុជា ចំពោះភាពសុខដុម នៃជាតិសាសន៍ និងសាសនា។ កម្ពុជាគឺជាប្រទេសគំរូមួយនៅក្នុងពិភពលោក និងគួរសហគមន៍អន្តរជាតិរៀនសូត្រតាម ពីកត្តាទាំងនេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ និងផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដែលឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្ម សាសនិក នៃគ្រប់និកាយសាសនា និងប្រឆាំងនូវរាល់ទង្វើរើសអើងដែលអាចបង្កវិបត្តិសាសនា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «រាជរដ្ឋាភិបាល តែងតែ យក ចិត្តទុកដាក់ និងផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដ ល់ ប្រជា ជនទូទៅ ដែលឈរលើមូលដ្ឋាននៃការ ពង្រឹងសុខដុម នីយកម្ម សាស និក នៃគ្រប់និកាយសាសនា, ប្រឆាំងនូវរាល់ទង្វើរើសអើងសំដៅ ទប់ស្កាត់ ការ យកសាសនា ទៅធ្វើអាជីវកម្មដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាពិតជាមាន មោទន ភាព ចំពោះប្រជាពលរដ្ឋរបស់ខ្លួនដែលគោរពកាន់សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីគ្នាយ៉ាងល្អ មិនត្រឹមតែជាមោទនភាព សម្រាប់ កម្ពុជា នោះទេ តែក៏ជាមោទនភាពសម្រាប់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរដែលប្រទេសជាច្រើនបានកោតសសើរចំពោះសុខដុមនីយកម្មសាសនា នៅកម្ពុជា តាមរយៈគោលនយោបាយ ដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហការល្អ ជាមួយគ្រប់ស្ថាប័ន អង្គភាព ក៏ដូចជា ដៃគូពាក់ព័ន្ធ ដើម្បី ធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ និងបង្កភាពងាយស្រួលជូនប្រជាពល រដ្ឋគ្រប់សាសនិកនៅកម្ពុជា ទាំងបច្ចុប្បន្ន និងទៅអនាគត ៕
ដោយ ៖ សិលា