ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ការស្លាប់របស់លោក លឹម គឹមយ៉ា បានរំលងជាង៣ខែហើយ = សមត្ថកិច្ចថៃនិងបារាំងមិនទាន់សន្និដ្ឋានយ៉ាងណាទេ ធ្វើឲ្យការស្លាប់នេះចេះតែរសាយទៅៗ?
២- លាចាកសិក្ខាបទពីភេទជាសង្ឃមកជាគ្រហស្ថរួចហើយមកការប្រពន្ធជាការត្រឹមត្រូវណាស់ = ព្រោះក្រោយពីសឹកហើយបានក្លាយខ្លួនជាពលរដ្ឋធម្មតាដូចគេដូចឯងហើយ = ចង់រៀបការគឺជាសិទ្ធរបស់បុគ្គលជាសាម៉ីជននោះផ្ទាល់?
៣- តែបើមិនចង់ឲ្យសិកពីភេទជាសង្ឃទេ = ដល់ទប់អារម្មណ៍មិនជាប់បែរទៅជាមានស្រីក្នុងភេទជាបុព្វជិត វាខុសនឹងវិន័យសង្ឃ កាន់ធ្ងន់ធ្ងរជាងទៀត។
៤- អញ្ចឹងដើម្បីកុំឲ្យបាតុភាពខុសវិន័យសង្ឃ = គួរបើកទូលាយសិទ្ធិពលរដ្ឋឲ្យបួសជាសង្ឃ និងឲ្យសិកជាគ្រហស្ថ ទៅតាមសំណូមពររបស់បុគ្គលម្នាក់ៗ។
៥- ពលរដ្ឋខ្មែរម្នាក់ៗមានសិទ្ធិទូលំទូលាយក្នុងការបម្រើប្រទេសជាតិ = ដែលការបម្រើនេះតាមរយៈព្រះពុទ្ធសាសនា ប្ញតាមការងារនៅក្នុងក្រសួងមន្ទីររបស់រដ្ឋឬក្នុងអង្គការសង្គមនានាស្របតាមចំណេះដឹងនិងសមត្ថភាពរបស់ខ្លួន។
៦- ការនិយាយថាគណបក្សប្រជាជនកម្ពុជាមានការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ = មកពីអាអ្នកថាមិនស្គាល់គណបក្សប្រជាជនកម្ពុជាច្បាស់?
៧- គណបក្សមួយដែលមានការបែកបាក់មិនដែលទទួលបានជ័យជំនះទេ = ឧ. គណបក្សប្រឆាំងតែងតែមានការបែកបាក់ដោយការដណ្តើមអំណាច តួនាទី និងមុខមាត់។
៨- ឯគណបក្សប្រជាជនកម្ពុជាព្ញតែគេថាបែកបាក់ = តែគណបក្សប្រជាជនកម្ពុជាដណ្តើមបានជ័យជំនះរហូតតាំងពីជាង៣០ឆ្នាំមកហើយ មានន័យថាគណបក្សប្រជាជនកម្ពុជាអត់បែកបាក់?
៩- ឯគណបក្សប្រឆាំងអត់បែកបាក់ទេតែមិនដែលបានសម្លេងឆ្នោតដើម្បីកាន់អំណាចទេ = តែផ្ទុយទៅវិញគណបក្សប្រឆាំងបែកបាក់ជាចំរៀកៗ និងបែកខ្ញែកខ្ទេចខ្ទីរគ្មានសល់។
១០- បែកបាក់ពីក្នុងស្រុកមិនអស់ចិត្តនាំគ្នាទៅបែកបាក់ជាបក្សពួក ជាក្រុមតូចៗតាមប្រទេសដែលពួកគេរស់នៅ = នេះដោយសារចង់បានតួនាទី មុខមាត់ និងដណ្តើមអំណាចចង់ធ្វើធំរៀងខ្លួន។ ចំពោះគណបក្សប្រជា ជនកម្ពុជាអត់បែកបាក់ព្រោះសុទ្ធតែមានតំណែងតួនាទីគ្រប់គ្នាតាំងពីលើដល់ក្រោមមិនបាច់បែកបាក់ទេ? ៕
ដោយ ៖ សិលា