ភ្នំពេញ ៖ បើយោងតាមសេចក្ដីជូនដំណឹងក្រសួងព័ត៌មាននឹងរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៣:០០នាទីរសៀល នៅសាលសវនាការវាំងឈើ ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
សូមបញ្ជាក់ថា ៖ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹង ស្តីពីសន្និសីទសារព័ត៌មាន
ការអនុវត្តយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!»
ក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូន អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ ទាំងអស់មេត្តាជ្រាបថា ក្រសួងនឹងរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីការអនុវត្តយុទ្ធនាការ – និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៣:០០នាទីរសៀល នៅសាលសវនាការវាំងឈើ ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន។
ដើម្បីទទួលបានព័ត៌មាន និងស្វែងយល់បន្ថែមពីការអនុវត្តយុទ្ធនាការនេះ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អញ្ជើញចូលរួមសន្និសីទសារព័ត៌មាននេះ ដោយចុះឈ្មោះតាមរយៈ QR Code ដែលមានភ្ជាប់ នៅខាងក្រោម ឱ្យបានមុនម៉ោង ១២:០០ថ្ងៃត្រង់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់អញ្ជើញចូលរួម ក្នុងសន្និសីទដែលប្រព្រឹត្តទៅតាមកាលបរិច្ឆេទ និងទីតាំងដែលកំណត់តាមការគួរ ៕
ដោយ ៖ សិលា