ព័ត៌មានទាន់ហេតុការណ៍៖

លោក Li Qiang នាយករដ្ឋមន្ត្រីចិន ជួបសន្ទនា ជាមួយ លោក Masato Kanda ប្រធាន ធនាគារ អភិវឌ្ឍន៍អាស៊ី

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ រសៀលថ្ងៃ ទី២៤ខែមីនា លោក Li Qiang នាយករដ្ឋមន្ត្រីចិន បាន ជួបសន្ទនាជាមួយ លោក Masato Kanda ប្រធានធនាគារ អភិវឌ្ឍន៍អាស៊ី នៅវិមាន សភាប្រជាជន ក្រុង ប៉េកាំង ។

គេហទំព័រ «CCFR China state-controlled media » លោក Li Qiang បានថ្លែងថា ភាគីចិនរីករាយ បង្កើនកិច្ចសហប្រតិបត្តិការ ក្នុងគ្រប់វិស័យ ជាមួយអនាគារ អភិវឌ្ឍន៍អាស៊ី ថែមមួយកម្រិត ទៀត ជំរុញឱ្យ ទំនាក់ទំនង ភាពជាដៃគូរវាង ភាគីទាំងពីរបោះជំហានថ្មី ទៅមុខ ដើម្បីសម្រេចបាន នូវការផ្តល់ផលប្រយោជន៍ ដល់គ្នាទៅ វិញទៅ មកនិងឈ្នះ-ឈ្នះ ឱ្យកាន់តែ ល្អប្រសើរ ។ ភាគីចិនរីករាយ រួមជាមួយ រដ្ឋសមាជិកនៃ ប្រទេស កំពុងអភិវឌ្ឍន៍ នៅអាស៊ី-ប៉ាស៊ីហ្វិក ចែករំលែក បទពិសោធ ដែលមាន ប្រយោជន៍ ក្នុង វិស័យ កាត់ បន្ថយភាពក្រីក្រ និងសេដ្ឋកិច្ច ឌីជីថលជាដើម ដើម្បី គាំទ្រឱ្យ ពួកគេ មាន សមត្ថភាព ឆ្លើយតប កាន់តែល្អ ចំពោះ បញ្ហាប្រឈម និង សម្រេចបាននូវ ការអភិវឌ្ឍ ជានិរន្តរភាព ។

គេហទំព័រ «CCFR China state-controlled media » លោក Masato Kanda បានថ្លែងថា ធនាគារអភិវឌ្ឍន៍ អាស៊ីយក ចិត្តទុកដាក់ខ្ពស់ ចំពោះ កិច្ចសហប្រតិបត្តិការ ជាមួយ ប្រទេសចិន រីករាយ ចាត់ទុក ខួបទី៤០ នៃការ បង្កើត ទំនាក់ទំនង សហប្រតិបត្តិការ រវាងភាគីទាំងពីរ នៅឆ្នាំក្រោយ ជាឱកាសមួយ ដើម្បី បង្កើន កិច្ចសហប្រតិបត្តិការ ក្នុងវិស័យ ជាច្រើនជាមួយ ភាគីចិន ដូចជា នវានុវត្តន៍ ចំណេះដឹង វិទ្យាសាស្ត្រ និង ការអភិវឌ្ឍ បៃតងជាដើម ជំរុញ ការអភិវឌ្ឍនៅ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីជំរុញ ឱ្យទំនាក់ទំនង ភាពជាដៃគូ សហប្រតិបត្តិការ រវាងធនាគារ អភិវឌ្ឍន៍អាស៊ីនិងចិន វិវឌ្ឍរីកចម្រើន ទៅ កាន់កម្រិត កាន់តែខ្ពស់ ៕

ដោយ ៖ សិលា


ចែករំលែក៖