ខេត្តបន្ទាយមានជ័យ៖ ដើម្បីរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានកម្លាំងនគរបាលក្រុងប៉ោយប៉ែតបានចុះពិនិត្យជាតិអាល់កុលលើអ្នកបើកបរយានយន្តគ្រប់ប្រភេទនិងចេញធ្វើល្បាតចល័ត និងឈរជើងយាមតាមបណ្ដាលគោលដៅសំខាន់ៗយ៉ាងហ្មត់ចត់នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតរួមទាំងធ្វើវេទិកាសាធារណៈ ផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ ។
សមត្ថកិច្ចបញ្ជាក់ថាៈដោយអនុវត្តតាមការណែនាំនិងបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និង មានការយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការគរបាលក្រុងប៉ោយប៉ែត តែងតែយកចិត្តទុកដាក់សុខទុក្ខការរស់នៅក្ខរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែតទាំងអស់ លោកអធិការនគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជា ដល់អធិការរង គ្រប់ផ្នែកជំនាញចុះធ្វើការតាមមូលដ្ឋានជាប្រចាំនិងកម្លាំងនគរបាលប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងកម្លាំងតាមបណ្ដាល ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៥ ប៉ុស្តិ៍ចំណុះនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅយប់ថ្ងៃចន្ទ ទី២៤ ខែ មីនា ឆ្នាំ២០២៥។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថាៈ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចាត់កម្លាំងចុះល្បាតចល័ត មេីលក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត និងចាត់រាល់កម្លាំងប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចូលរួមសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងជំនាញចរាចរណ៍ ដាក់គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងពិនិត្យជាតិអាល់កុល លើអ្នកបើកបរយានយន្តគ្រប់ប្រភេទ ដើម្បីបង្កើនការ ទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ រក្សាការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជារៀងរាល់យប់និងបានចាត់រាល់កម្លាំងប្រចាំបញ្ជាទាំងកម្លាំងនៃអធិការដ្ឋាននិងតាមបណ្តាលប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវចេញល្បាតចល័ត និងឈរជើងយាមតាមបណ្ដាលគោលដៅសំខាន់ៗ មើលយ៉ាងហ្មត់ចត់នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត បន្តឱ្យដឹងទៀតថា៖ អនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានពង្រឹងកម្លាំងតាមបណ្តាលប៉ុស្តិ៍ចុះអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២)
១.ផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ
២. ផ្តល់សៀវភៅស្នាក់នៅថ្មី
៣.ចុះធ្វើវេទិកាសាធារណៈ និងផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ។
៤.សម្រួលចរាចរណ៍ជូនក្មួយៗសិស្សានុសិស្ស
៥.ចុះជំរឿនតាមផ្ទះជួយនិងអគារជួល។លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ក៏បានដែរនាំនិងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតទាំងអស់គ្នាបើបានឃើញបទល្មើសខុសច្បាប់ណាមួយឬមួយឃើញមានក្មេងទំនើងបង្កអសន្តិសុខនៅក្នុងមូលដ្ឋានរបស់បងប្អូនរស់នៅត្រូវរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលកន្លែងបងប្អូនរស់នៅឬសូមទំនាក់ទំនងលេខទូរសព្ទទាន់ហេតុការណ៍របស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត មានលេខ-០៩៧ ៧៧ ៨០១៦៤ ដើម្បីចាត់តាំងកម្លាំងចុះទៅជួយអន្តរាគមន៍និងបង្ក្រាបឃាត់ខ្លួនជនបង្កដើម្បីនាំខ្លួនមកផ្ដន្ទាទោសតាមនីតិវិធីច្បាប់៕
ដោយ ៖ វណ្ណា