កំពូលតារាបាល់ទាត់ព័រទុយហ្គាល់ Cristiano Ronaldo បានបញ្ជាក់ថាគាត់នឹង រៀបការជាមួយ Georgina Rodriguez “1,000%” ប៉ុន្តែគាត់កំពុងរង់ចាំពេលវេលាដ៏សាកសម្យបំផុត។
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយសារព័ត៍មាន Marca វីរបុរសបាល់ទាត់ព័រទុយហ្គាល់បានទទួលស្គាល់អំពីការរំពឹងទុកជាច្រើនឆ្នាំអំពីទំនាក់ទំនងរបស់គាត់ជាមួយ Rodriguez ពិសេសអាពាហ៍ពិពាហ៍ប្រាកដប្រជា វានឹងកើតឡើងនៅពេលដែលពេលវេលាដ៏ល្អមកដល់។ Ronaldo បាននិយាយថា “វានឹងកើតឡើង។ 1,000%” ។
Ronaldo អាយុ 40 ឆ្នាំ និង Rodriguez អាយុ 29 ឆ្នាំបានរួមរស់ជាមួយគ្នាតាំងពីឆ្នាំ 2016 ។ ប៉ុន្មានឆ្នាំមកនេះ ពួកគេបានសាងជីវិតដ៏រីករាយជាមួយនឹងគ្រួសារដែលរីកចម្រើន កេរ្តិ៍ឈ្មោះជាអន្តរជាតិ និងអាជីពជោគជ័យ។
RoRonaldនៅតែជោគជ័យខ្លាំងក្នុងវិស័យកីឡាបាល់ទាត់ ហើយ Rodriguez ជាតារាម៉ូដែល និងជាអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
Ronaldo បានបញ្ជាក់យ៉ាងច្បាស់ថាអាពាហ៍ពិពាហ៍សម្រាប់គាត់នឹងកើតឡើងដោយធម្មជាតិ ដោយគ្មានសម្ពាធ ការរំពឹងទុក ឬកាលកំណត់។
Rodriguez និង Ronaldo កំពុងចិញ្ចឹមកូនប្រាំនាក់ កូនពីរនាក់ជាមួយ Georgina និង 3 នាក់ពីទំនាក់ទំនងស្នេហ៍ពីមុនរបស់។ គ្រួសារនេះបានទៅរស់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតចាប់តាំងពី Ronaldo បានចូលរួមជាមួយ Al Nassr នៅដើមឆ្នាំ 2023 ៕
ដោយ៖ ភារៈ