ព័ត៌មានទាន់ហេតុការណ៍៖

ជនណាដែលជីកកប់ ជីកគាស់ ជីកលុង ឬចោះខួងផ្លូវថ្នល់ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសតាមច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមច្បាប់ស្ដីពីប្រព័ន្ធទឹកកង្វក់ មាត្រា១០៤ បានចែងថា៖ ជនណាដែលជីកកប់ ជីកគាស់ ជីកលុង ឬចោះខួងផ្លូវថ្នល់ ដោយគ្មានការអនុញ្ញាត ដូចមានចែងក្នុងមាត្រា៤៤នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ)ខែ ទៅ១(មួយ)ឆ្នាំ និងពិន័យជា ប្រាក់ពី៤០០ ០០០ (បួនសែន) រៀល ទៅ៤ ០០០ ០០០ (បួនលាន) រៀល។

មាត្រា៤៤.

ការជីកកប់ ការជីកគាស់ ឬការជីកលុង និងការចោះខួងផ្លូវថ្នល់ ដើម្បីតភ្ជាប់ជាមួយបណ្តាញលូ  នៅត្រង់ចំនុចណាមួយត្រូវស្នើសុំការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ និងត្រូវបំពេញលក្ខខណ្ឌខាងក្រោម៖

– ចៀសវាងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធលូ ឬហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀត 

– ដោះស្រាយជាបន្ទាន់ចំពោះការរំខាននានា មុននឹងបន្តអនុវត្តការងារ 

– តភ្ជាប់ជាមួយបណ្តាញលូឱ្យស្របតាមបទប្បញ្ញត្តិបច្ចេកទេសប្រព័ន្ធទឹកកខ្វក់និងសាកល្បងបង្ហូរ ទឹកកខ្វក់ បន្ទាប់ពីការតភ្ជាប់ជាមួយបណ្តាញលូរួចរាល់

-សម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ បង្ការឧបទ្ទវហេតុផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ និងគោរពតាមការណែនាំរបស់ភ្នាក់ងារមានសមត្ថកិច្ច ឬវិស្វករទទួលបន្ទុក 

– រៀបចំទីតាំងឱ្យមានស្ថានភាពដូចដើមវិញ ឬល្អជាងស្ថានភាពដើម ៕

ដោយ ៖ សិលា


ចែករំលែក៖